​កម្មការិនី​​ជាង​២០០​នាក់​ដួលសន្លប់​នៅ​ស្រុក​ជើងព្រៃ

1248
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​កម្មការិនី​ប្រមាណ​ជាង​២០០​នាក់​នៅ​រោងចក្រ​កាលី​តុ​ន​ក្នុង​មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​ខ្នុរ​ដំបង​ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​កាលពីម៉ោង​ជាង​១២​​​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០១៨​។ ជនរងគ្រោះ​ត្រូវបាន​សង្គ្រោះមន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ខេត្តកំពង់ចាម​។

​បើតាម​ព័ត៌មាន​បឋម​មូលហេតុ ដោយសារ មាន​ទុស្សេ ចរន្តអគ្គិសនី ក្នុង​អគារ​អេ​(A)​ដែល​បង្ក​សំឡេង​ផ្ទុះ ធ្វើ​ឲ្យ​កម្មការិនី​មាន​ភាព​ភ័យ​ស្លុត​រត់ចេញ​​ក្រៅ​អគារ​។ម្យ៉ាងដោយ​មាន​អាការ​:​ហេវ​ហត់​ផងបណ្ដាល​ឲ្យ​សន្លប់​បន្តបន្ទាប់​។​

បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​មានកម្ម​ការិនី​បាន​ដួលសន្លប់​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ចុះទៅ​ពិនិត្យ​អាការ​:​ជនរងគ្រោះ​ដោយផ្ទាល់​។​

​ក្នុងពេលនោះលោក​អភិបាលខេត្ត​កំពង់ចាម​បាន​ណែនាំដល់​ក្រុមគ្រូពេទ្យ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​នៅតាម​មន្ទីរពេទ្យបង្អែក​។​កម្មការិនីសម្រាកនៅ​មន្ទីរ​បង្អែក​ស្រុក​បាធាយ​ចំនួន​១៣៩​នាក់​និង​​មន្ទីរ​បង្អែក​ស្រុក​ជើងព្រៃ​មាន​ជនរងគ្រោះ​ក​ម្មា​ការ​នី​ដេក​សម្រាក​ព្យាបាល​ចំនួន​១១៣​នាក់​។

​សូមបញ្ជាក់​ផងដែរ​ថា​ក្នុងរ​កម្មការិនី​ទាំងអស់​ដែល​បាន​ដួលសន្លប់​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់​។​ពេលនេះអ្នកជំងឺបានធូរស្បើយហើយ៕S/​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម