ដោយ:បាយ័ន/សៀមរាបៈថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​រដ្ឋបាលខេត្តសៀមរាបដឹកនាំនិងសម្របសម្រួលដោយលោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តតំណាងលោក ទៀ​ សីហា​ អភិបាល​នៃគណៈអភិបាលខេត្តទទួលព្រះអគ្គិជ័យកីឡាពីរដ្ឋបាលខេត្តបន្ទាយមានជ័យ​ និងបានធ្វេីពិធីដង្ហែមកកាន់ក្រុងសៀមរាប​ ខេត្តសៀមរាប។

ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ​ មានសិស្សានុសិស្ស​និង​បងប្អូនប្រជាពលរដ្ឋ​ចូលរួមយ៉ាងច្រេីនកុះករ​ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជឪយកីឡានេះ។

សូមបញ្ជាក់ថា​ នារសៀលម៉ោង១៥នេះ​ នឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម​ ទៀ​ សីហា​ អភិបាលខេត្ត​ ដែលរៀបចំនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប​ ព្រមទាំងដង្ហែទៅរក្សាទុកនៅវ្តរាជបូណ៌​ លុះព្រឹកឡេីងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រេីនកុះករក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប៕សរន