​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយ​តូចចិត្ត​ប្រពន្ធ​នាំ​កូន​រត់ចោល​

930
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​តូចចិត្ត​នឹង​ប្រព​ន្ឋ​ដែល​បាន​នាំ​កូន​រត់ចោល​ខ្លួន​ក៏​សម្រេចចិត្ត​យក​ក្រ​ម៉ា​ចងក​សម្លាប់ខ្លួន​នៅ​ដើម​កន្ទួត​។​ហេតុការណ៍​បុរស​ចងក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​ភូមិ​ក្រាំង​ធំ​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​សាក្សី​ដែល​រស់នៅ​ក្បែ​ផ្ទះ​ជន​ដែល​ចងក​សម្លាប់ខ្លួន​នេះ​បាន​និយាយថា​ជននេះ​មានឈ្មោះ​ញ៉េ​ន​ហ៊ែ​ល​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ធំ​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​។​រូបគេ​តូច​ចិត្តនឹង​ប្រព​ន្ឋ​ដែល​បាន​នាំ​កូន​រត់ចោល​ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ​។​ណាមួយ​ជន​ដែល​ចងក​ស្លាប់​ជាម​នុស្ស​និយាយ​ច្រើន​ទើប​ធ្វើឱ្យ​ព​ន្ឋ​នាំ​កូន​រត់ចោល​។​

ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​ប្រព​ន្ឋ​នាំ​កូន​ទៅលេង​ជីដូន​នៅ​ស្រុកកំណើត​ខេត្តកំពត​ស្រាប់តែ​គាត់​ខូចចិត្ត​ថា​ប្រព​ន្ឋ​រត់ចោល​គាត់​ហើយ​គាត់​សម្រេចចិត្ត​យក​ក្រ​ម៉ា​ចងក​ស្លាប់​ខ្លួនឯង​តែម្តង​៕S/​

​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយ​តូចចិត្ត​ប្រពន្ធ​នាំ​កូន​រត់ចោល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ