ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុណ្យវិសាខបូជា ថ្នាក់ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើនៅវត្តគិរីជុំចម្ការខ្នុរ ភូមិ/សង្កាត់អូរអំបិក ក្រុងសិរីសោភ័ណ ។ ព្រះសង្ឃ និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច គាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាល កម្ពុជា លើវិស័យវប្បធម៌ និងសាសនា។
ពិធីបានធ្វើកាលពីរសៀល ដល់ល្ងាច ថ្ងៃ១៥ កើត ខែវិសាខ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ព.ស.២៥៦៧ គ.ស.២០២៣ ក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្ត និងលោកស្រី ជ័យ ណារី ព្រមទាំងលោក អោម ចន្ថា ទីប្រឹក្សា ក្រសួងមហាផ្ទៃ និងភរិយា និងព្រះអធិបតីភាព ព្រះគ្រូឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយខេត្ត គណៈធម្មយុត្តិ និកាយ ព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូវត្តគិរីជុំចម្ការខ្នុរ (ម្ចាស់ផ្ទះ) និងចូលរួមដោយ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការរង អភិបាល/រងស្រុក មន្ត្រី អាចារ្យ គណៈ:កម្មការ សីលវ័ន សីលវត្តី ពុទ្ធបរិ័ស័ទ ជិតឆ្ងាយ រាប់រយនាក់ ។
ក្នុងពិធីបុណ្យនោះ មានធ្វើតាមលំអាន ដែលតែងតែមានរៀងមក រួមមាន ពិធីដង្ហែវិសាខបូជា ដែលមានរថយន្តបុស្បុកទ្រង់ ប្រសូត្រ រថយន្តបុស្បុកទ្រង់ត្រាស់ដឹង រថយន្តបុស្បុកទ្រង់ បរិនិព្វាន រថយន្តបុស្បុកព្រះបរមសរីរឹកធាតុ ព្រះសង្ឃ ស្វាធ្យាយ ធម្មចតុប្បវត្ថន:សូត្រ ទៅទិសទក្សិណ ក្រុងសិរីសោភ័ណ បានធ្វើដំណើរលើផ្លូវសំខាន់ៗ ក្នុងក្រុងសិរីសោភ័ណ រួចទៅជួបជុំគ្នាប្រារព្ធពិធីនៅវត្តគិរីជុំចំការខ្នុរ នេះវិញ។
នៅទីកន្លែងប្រារព្ធពិធី មានសូត្របទសារភញ្ញា. បទលើកទង់ សាសនា ពិធីថ្វាយគ្រឿងសក្ការ:បូជា កម្រងផ្កាភ្ញី។ ការសូត្រ បទនមស្សការព្រះរតនត្រ័យ សមាសីលទាន ចម្រើនព្រះបរិត្ត ពិធីប្រកាសវិសាខបូជា និងស្មូត្របទ វិសាខបូជា ជាដើម ។
ព្រះតេជគុណ ណាប់ ម៉ឺន បាឡាត់គណខេត្ត និងជាព្រះគ្រូចៅ អធិការ វត្តគិរីជុំចំការខ្នុរ និងមន្ត្រីសង្ឃ បានមានសង្ឃដីកា ប្រកាសបុណ្យវិសាខបូជា ថាជាគឺជាបុណ្យដ៏មានសារៈសំខាន់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលរួមមានព្រឹត្តិការណ៍ ព្រះសម្មាសម្ពុទ្ធ ចំនួន ៣ធំៗ ដូចជាទី១. ថ្ងៃ១៥កើត ខែវិសាខ ឆ្នាំច មុនព.ស ៨០ឆ្នាំព្រះអង្គទ្រង់ប្រសូត្រ ទី២. ថ្ងៃដដែលនោះ ឆ្នាំរកា មុនព.ស ៤៥ ឆ្នាំមុន ទ្រង់បានត្រាស់ដឹង និង ទី៣.ថ្ងៃដដែលនោះ ឆ្នាំម្សាញ់ មុនព.ស១ឆ្នាំ ទ្រង់បានរំលត់ខន្ធ ចូលបរិនិពាន្វ។
ក្នុងឱកាកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ បុណ្យវិសាខបូជានេះ មិនត្រឹមតែជា ព្រឹត្តិការណ៍ដ៏សំខាន់ នៃព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ទូទាំងប្រទេស ប្រទេសណាដែលប្រជាជាតិកាន់ព្រះពុទ្ធសាសនាក៏សំខាន់ណាស់ដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំរួមគ្នា លើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនា ត្រូវពង្រឹងខាងពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាការរីកចម្រើន ជាមួយគ្នាផងដែរ។
លោក អ៊ុ រាត្រី បានសួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់ ប្រជាពលរដ្ឋខ្មែរទាំងមូល ជួបតែសេចក្ដីសុខ សន្តិភាព និងជៀសផុតពីជំងឺរេាគាទាំងឡាយ ដែលកំពុងតែរាតត្បាតសព្វថ្ងៃនេះ ដូចជាជំងឺកូវីដ-១៩ ។
លោកបានបន្តទៀតថា ដេាយអំណាចនៃគុណបុណ្យ វិសាខ បូជានេះ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះនិងពុទ្ធពរ ទាំងបួនប្រការ។ ក្នុងនោះ ក្នុងនាមរដ្ឋបាលខេត្ត លោកក៏បាន ឆ្លៀតរំលឹកពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា លើវិស័យវប្បធម៌ និងសាសនាផងដែរ ៕ V / N