ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមថ្ងៃទី៤ខែឧសភាក្រុមបាល់ទាត់នៃប្រទេសទីម័ររកបាន៣ពិន្ទុជាលើកដំបូងបន្ទាប់ពីយកឈ្នះក្រុមហ្វីលីពីន៣ទល់០នោះ។
៣ប្រកួតរបស់ទីម័រខាងកើតរកបាន៣ពិន្ទុដោយការប្រកួតដំបូងរបស់ក្រុមនេះចាញ់កម្ពុជា០ទល់៤បន្ទាប់មកចាញ់មីយ៉ាន់ម៉ា០ទល់១ និងឈ្នះហ្វីលីពីន៣ទល់០។
ចំពោះក្រុមហ្វីលីពីនវិញ៣ប្រកួតរកបាន១ពិន្ទុដោយការប្រកួតដំបូងរបស់ក្រុមនេះចាញ់ឥណ្ឌូនេស៊ី០ទល់៣ស្មើកម្ពុជា១ទល់១និងចាញ់ទីម័រខាងកើត០ទល់៣។
សម្រាប់ពូលAឥណ្ឌូនេស៊ីស្ថិតនៅកំពូលតារាងដោយ២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុកម្ពុជាស្ថិតនៅលំដាប់លេខ២ដោយ២ប្រកួតឈ្នះ១ប្រកួតស្មើ១ប្រកួតមីយ៉ាន់ម៉ានិងទីម័រខាងកើតមាន៣ពិន្ទស្មើគ្នានិងហ្វីលីពីននៅបាតតារាងដោយមានតែ១ពិន្ទុប៉ុណ្ណោះ៕សរន / N