ដោយ:ភ្នំសន្ទុក/កំពង់ធំ: លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ព្រមមន្ត្រីរាជការទាំងអស់បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់ព្រះពុទ្ធសាសនា ពីការប្រសូត្រ ការត្រាស់ដឹង និងការចូលនិព្វាន នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវត្តឥន្ទ្រីយ៍សវរ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនេះលោក អភិបាលខេត្តកំពង់ធំ ក៏បានជំរុញលើកទឹកចិត្តដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ សូមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រះពុទ្ធសាសនា កើតចេញពីការខិតខំប្រព្រឹត្តតែអំពើល្អដើម្បីបានអានិសង្ឃ បានទៅជាតិខាងមុខ និងអប់រំដល់កូនចៅបន្ថែមទៀត ឲ្យចេះធ្វើបុណ្យនិងសន្សំកុសល សម្រាប់ឲ្យជីវិតប្រកបដោយព្រហ្មវិហារធម៌៕សរន / N