សំណាង​មួយ​ក្នុង​រង្វង់​គ្រោះថ្នាក់​នៅ​សមុទ្រ បុរស​ម្នាក់​ត្រូវបាន​ឆ្មាំ​សមុទ្រ​ជួយសង្គ្រោះ​រួច​ផុតពី​រលក​សមុទ្រ​

1092
ចែករម្លែក
  • 445
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ​ពី​ការ​លង់ទឹក​សមុទ្រ​ទាន់ពេល ក្រោយពី​ជនរងគ្រោះ​ចូល​លេង​ទឹកសមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ ហើយ​ត្រូវ​រលក​បោក​ផ្ទប់​កាលពីមុន​ម៉ោង​៦​ល្ងាច ថ្ងៃ​២០​កក្កដា​២០១៨​នេះ ក្នុងពេលដែល​សមុទ្រ​មាន​រលក​ខ្លាំង​។

​លោកស្នងការ​បន្ថែមថា ដើម្បី​សុវត្ថិភាព​ទូទៅ សមត្ថកិច្ច​បានចេញ​បំរាម​មិន​ឲ្យ​ពលរដ្ឋ ឬ​អ្នក​ទេសចរណ៍​ចុះ​លេង​ទឹកសមុទ្រ នៅ​រាល់ពេល​មាន​រលក​ខ្លាំង ក្នុងនោះ មាន​ទាំង​កង​នគរបាល​បាន​ច​ល​ត័​ហាមឃាត់​ដោយផ្ទាល់​ផង ប៉ុន្តែ​នៅតែមាន​អ្នក ចុះ​លេង​ទឹក ខ្វះ​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ការ​គ្មាន​ឧបករណ៍​ការពារ​ជាប់​ខ្លួន​ដូចជា​អាវ​ពោង​ជាដើម​។

​សូមបញ្ជាក់ថា កាលពី​ព្រលប់​ថ្ងៃ​ម្សិលមិញ ក៏មាន​បុរស​ជា​កម្មករ ជនជាតិ​ចិន​ម្នា​ក់បាន​បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កន្ទុយ​នាគ មុខ​ឆ្នេរ​សុខា​ម៉ូ​តែ​ល ក្រុងព្រះសីហនុ ពេល​ចុះ​លេង​ទឹក​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ផង​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម