ឆេះ​ទៀតហើយ​!​ទុសេ​ខ្សែភ្លើង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

934
ចែករម្លែក

​ដោយៈ​គ្រី​ស​ម្ប​តិ្ត​/​ភ្នំពេញៈ​ផ្ទះ​ពីរ​ល្វែង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​សមត្ថកិច្ច​ចុះមក​អន្តគម​ន៍​នៅត្រង់ចំណុច​ជិត​សាលារៀន​ចំរើន​រដ្ឋ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាកខណ្ឌឫស្សីកែវកាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី ២០ ខែកក្កដា​ឆ្នាំ​២០១៨ នៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​76D ហើយក៏ មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ក៏​នាំគ្នា​គាស់​ទ្វារ​ដើម្បី​យក​ទឹក​ជះ ។​ខណៈ​ម្ចាស់ផ្ទះ​មិន​នៅតែ​ជះ​មិន​រលត់​សោះ ធ្វើ​ឲ្យ​អណ្ដាតភ្លើង​កាន់តែខ្លាំង​ឡើងៗ ពួកគាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ទាក់ទង​ទៅ​ឡានទឹក​ឲ្យ​មក​បាញ់​ទឹក​ពន្លត់ ។ សំណាងល្អ​ឡានទឹក​មក​បាញ់​ទប់ស្កាត់​ទាន់ពេលវេលា​ឆេះ​អស់​តែ​ពីរ​ល្វែង​ប៉ុណ្ណោះ​។​

​តាម​សម្តី​ម្ចាស់ផ្ទះ​បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា​រូបគាត់ មានឈ្មោះ ពេជ្រ សុ​ម៉ាលី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ លក់​បាយ មាន​ស្រុកកំណើត​នៅ​ភូមិ គីឡូ​លេខ​១០​សង្កាត់​ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ​។​មាន​ប្តី​ឈ្មោះ សំ ផាន់​ណា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​លក់​ទូរ​ស័​ព្ឌ​ដៃ មាន​ស្រុកកំណើត ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង មានកូន​២​នាក់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​រូបគាត់​បាន​ចាក់សោរ​ពី​ក្រៅ​ដោយ​មិនបាន​បិត​ប៉ា​រ៉ែត​ភ្លើង ហើយ​ទៅយក​កូន​នៅផ្ទះ​ម្តាយ​នៅ​គីឡូ​លេខ​១០​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ប៉ុន្មាន​ទេ ពេលដែល​ត្រឡប់មកវិញ​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​គាត់​ទៅហើយ​។ រូបគាត់​បាន​បន្តទៀត​ថា​ឃើញ​ប្អូនប្រុស​របស់គាត់​រុញ​បាន​ទូរ​ដាក់​ទូរ​ស័​ព្ឌ​បាន​មួយ​ទូរ​ចេញមកក្រៅ​ទាន់​កុំ​អី​ឆេះ​អស់ហើយ​ទាំងពី​ផ្ទះ​។ ផ្ទះមួយ​លក់​បាយ ផ្ទះ​មួយទៀត លក់​ទូរ​ស័​ព្ឌ​ដៃ​ផ្ទះ​ទាំងពីរ​ល្វែង​នេះ​គឺ​គាត់​ជួល​គេ​ទេ​។​

ការខូចខាត​នូវ​ទ្រព្យសម្បត្តិ​ស្ទើ​តែ​ទាំងស្រុង​ទាំង​២​ល្វេ​ង​១​ល្វេ​ងៗ​ទំហំ ៣​ម៉ែត្រ កន្លះ គុណ​និង​៨​ម៉ែត្រ ជ​ញ្ចាំ​ង​ឈើ​ប្រក់​ស័ង្កសី ពិ​ដាន​ជ័រ ។​ការប្រើប្រាស់​ឡានទឹក​ចំនួន​១០ គ្រឿង​បាញ់​អស់​៤​គ្រឿង​ទើប​រលត់​ជា​ទាំងស្រុង ៕S/​

​ឆេះ​ទៀតហើយ​!​ទុសេ​ខ្សែភ្លើង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម