​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មនុស្ស​ប្រាំ​បីនាក់​ត្រូវបាន​សម្លាប់​និង​១៣​នាក់​រង​របួស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ការបាញ់ប្រហារ​​នៅ​ក្បែរ​ទីប្រជុំជន​ស៊ែ​ប​ប៊ី​មួយ​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​រដ្ឋធានី បែ​ល​ហ្ក្រា​ដ​(Belgrade) ។​

​ការបាញ់ប្រហារ​នេះ​កើត​ឡើង​នៅ​ក្បែរ​ទីប្រជុំជន ម្ល៉ា​ដេ​ណូ​វ៉ាក់​(Mladenovac) ដោយ​ជន​វាយប្រហារ​បាន​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​បាញ់​ចេញពី​រថយន្ត និង​បាន​បើក​គេចខ្លួន​។​

​ប៉ូលីស​និង​ឡានពេទ្យ​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ និង​ឧទ្ធម្ភាគចក្រ​ហោះ​ពីលើ​ក្រោយ​ការបាញ់ប្រហារ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​វា​ជា​ការបាញ់ប្រហារ​លើក​ទី​ពីរ​តែ​ក្នុង​រយៈពេល​តិចជាងមួយ​សប្តាហ៍​នៅ​ស៊ែ​ប៊ី​(Serbia)​។​កាលពី​ថ្ងៃ​ពុធ សិស្ស​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំ​បីនាក់​និង​សន្តិសុខ​ម្នាក់​នៅ​សាលាបឋមសិក្សា​មួយ​នៅ​​ក្រុង​បែ​ល​ហ្ក្រា​ដ​។​

​កាលពី​ខែ​មេសា ឆ្នាំ​២០២៣​នេះ អ្នក​ភូមិ​ម្នាក់​នៅ​តំបន់​ម្ល៉ា​ដេ​ណូ​វ៉ាក់ក៏បាន​បាញ់សម្លាប់​សាច់ញាតិ​និង​អ្នកជិតខាង​១៣​នាក់​។​

​ស៊ែ​ប៊ី មាន​វប្បធម៌​កាន់​កាំភ្លើង ជាពិសេស​នៅ​តំបន់​ជនបទ តែ​ក៏​មាន​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ដ៏​តឹងរ៉ឹង​ផងដែរ​។​ការកាន់កាប់​សព្វាវុធ​ស្វ័យប្រវត្តិ​ខុសច្បាប់ និង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​អាជ្ញាធរ​បាន​ផ្តល់​​ការលើកលែងទោស​ដល់​អ្នក​ណាដែលសុខចិត្ត​ប្រគល់​អាវុធ​៕