៨​នាក់​ស្លាប់​និង​មនុស្ស​ច្រើន​នាក់​ជាប់​ក្នុង​អគារ​៤​ជាន់​ដួលរលំ​នៅ​ទីក្រុង​មុំ​បៃ

1014
ចែករម្លែក
  • 24
    Shares

​ក្រុម​អ្នក​សង្គ្រោះ​នៅ​មុំ​បៃ ប្រទេស​ឥណ្ឌា កំពុង​ជួយសង្គ្រោះ​មនុស្ស​ច្រើន​នាក់​ដែល​បាន​ជាប់​ក្នុង​អគារ​៤​ជាន់​ដែល​បាន​ដួលរលំ កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កក្កដា​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៨​នាក់​បាន​ស្លាប់​និង មនុស្ស​១៥​នាក់ ត្រូវបាន​សង្គ្រោះ​។​

​តាម​សេចក្តីរាយការណ៍​ថា មួយផ្នែក​នៃ​អគារ​នេះ ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ថែទាំ​សុខភាព​មនុស្ស​ចាស់ ប៉ុន្តែ វា​កំពុង​ត្រូវបាន​ជួលជុល នៅពេលដែល​វា​បាន​ដួលរលំ​នៅពេលនោះ​។

​ក្រុមមន្ត្រី​បាន​និយាយប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីថា មនុស្ស​ជិត​១០​នាក់​បាន នៅជាប់​ខ្លួន​នៅឡើយ​ក្នុង​អគារ​ដួលរលំ​នោះ ប៉ុន្តែ​សេចក្តីរាយការណ៍​ផ្សេងទៀត​បាន​និយាយថា មនុស្ស​រាប់សិប​នាក់​ទំនងជា​បានជា​ប់​ខ្លួន​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​នោះ ៕ ដោយ៖ សុខា

​ក្រុម​អ្នក​សង្គ្រោះ​នៅ​មុំ​បៃ ប្រទេស​ឥណ្ឌា កំពុង​ជួយសង្គ្រោះ​មនុស្ស​ច្រើន​នាក់​ដែល​បាន​ជាប់​ក្នុង​អគារ​៤​ជាន់​ដែល​បាន​ដួលរលំ កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម