ដោយៈ ចាន់តូ / ភ្នំពេញ៖​ កម្មករនៃការដ្ឋានសំណង់ មួយកន្លែង បានប្រទះឃើញ បុរសម្នាក់ ដេកស្លាប់ ដោយមិនទាន់ដឹងពីមូលហេតុដោយមានឈាមប្រលាក់ជាប់ ខ្លួននៅវេលាម៉ោង ៦និង៤៥នាទី ព្រឹកថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិខ្មែរលើសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ លន សុខឡេង ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅកន្លែងកេីតហេតុ និងមានស្រុកកំណេីត នៅភូមិវាចា ឃុំវិហារលួង ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាយប់ ថ្ងៃទី ខែឧសភា ឆ្នាំ២០២៣ មានកម្មករប្រមាណជា ទៅ នាក់ បានផឹកស៊ីជុំគ្នា រហូតព្រលឹមឡើង នៅវេលាម៉ោង និង ៤៥ នាទី ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយគេបានប្រទះឃើញសពបុរសម្នាក់ ត្រូវគេវាយចំក្បាល បណ្តាលឱ្យស្លាប់ នៅកន្លែងកេីតហេតុ។

ក្រោយពេលសមត្ថកិច្ចជំនា បានចុះធ្វើកោសល្យវិច័យ ពិនិត្យទៅលើសព បានបញ្ជាក់ប្រាប់ថា សពពិតជាត្រូវជនសង្ស័យ ប្រើដំបងដែក វាយចំក្បាល បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ច បានធ្វើលិខិតក្រដាសស្នាម ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕/V-PC