ប្រធាន​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជាៈ​បង្កើត​ស្ពាន​ត​ភ្ជាប់​ក្រអៅបេះដូង​រវាង​ប្រជាជន​កម្ពុជា និង​ចិន​

1211
ចែករម្លែក
  • 1
    Share

​ក្នុងឱកាស​អបអរសាទ​រ​ខួប លើក​ទី​៦០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​និង​កម្ពុជា លោក ឧកញ៉ា ពុង​ខៀវ​សែ ប្រធាន​សមាគម ខ្មែរ​ចិន​នៅ​ប្រទេស​កម្ពុជា បានផ្តល់​បទសម្ភាសន៍​ជា មួយ​អ្នកសារព័ត៌មាន​នា ថ្ងៃទី​៧ ខែកក្កដា ក្នុង​រាជធានី​ភ្នំពេញ​ថា ក្នុងនាម​ជា​ចំណង​ខ្សែ​ដ៏​សំខាន់ មួយ សម្រាប់​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​និង ចិន សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា​នឹង​បន្ត រួមចំណែក​ក្នុងការ​បង្កើន​ការផ្លាស់ប្តូរ ផ្នែក​វប្បធម៌​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​ចំណង មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំង ពីរ​កម្ពុជា​និង​ចិន ។​

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍ ថា​សមាគម​ខ្មែរ​ចិន​ជា​សមាគម​អាណិកជន​ចិន​ធំជាងគេ នៅ​ប្រទេស កម្ពុជា​ដែល​បាន​ទាក់ទាញ​កម្លាំង​អា​ណិ​ក ជន​ចិន​និង​ជនជាតិ​ចិន​ដ៏​ឆ្នើម​នៅ​ប្រទេស កម្ពុជា​ដើម្បី​រួមវិភាគទាន​ក្នុង​ការតភ្ជាប់ ផ្នែក​វប្បធម៌​និង​ក្រអៅបេះដូង​រវាង​ប្រជាជន​នៃ​ប្រទេស ទាំងពីរ ។​

​នៅពេល​និយាយ​ចំពោះ​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង ប្រទេស​កម្ពុជា​និង​ចិន​លោក ឧកញ៉ា​បាន រំលឹក​ឡើងវិញ​ថា ចំណងមិត្តភាព​កម្ពុជា និង​ចិន​មាន​ប្រវត្តិសាស្ត្រ​យូរលង់ ណាស់​មកហើយ ។ មិត្តភាព​កម្ពុជា​-​ចិន​ដែល​រួមគ្នា​បង្កើត​និង​ពូន​ជ្រំ​ដោយ​អ្នកដឹកនាំ​ជំនាន់ ចាស់​របស់​ប្រទេស​ទាំងពីរ​បាន​ឆ្លងកាត់​ការសាកល្បង​នៃ​ប​ម្រែ ប​ម្រួ​ល​ស្ថានការណ៍​អន្តរជាតិ ហើយ កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត ។ ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦០​នៃ​ការបង្កើត​ទំនាក់ទំនង ការទូត​កម្ពុជា​និង​ចិន ។ ភាគី​ទាំងពីរ​បាននិងកំពុង​ពង្រឹង​និង​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​បាន​នាំ មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ។​

​លោក​ឧកញ៉ា​បន្តទៀតថា​កម្ពុជា ជា​ប្រទេសមួយ​ដែល​បាន​រក្សា​ស្ថិរភាព​កម្រិត​ខ្ពស់​ជាងគេ​ក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ មាន​តម្រូវការ​ចំពោះ​ទុនវិនិយោគ បរទេស ចំណែក​ប្រជាជន​ខ្មែរ​មាន តម្រូវការ​បន្ទាន់​សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច​និង​កែលម្អ​ជីវភាព​រស់នៅ ។ ខ្ញុំ​សង្ឃឹមថា សហគ្រាស​និង​វិនិយោគិន កម្ពុជា​និង​ចិន​នឹង​អាច​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ អាស្រ័យ​លើ​លក្ខខណ្ឌ​អំណោយផល​នា ពេលបច្ចុប្បន្ន ។​

​លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់ថា អាណិកជន​ចិន​នៅ​កម្ពុ​ជាមាន​ភាព ឧស្សាហ៍​ព្យាយាម និង​ចិត្ត ស្មោះត្រង់ ហើយ​គោរព​តាម​ពាក្យសន្យា​របស់ខ្លួន និង​មាន​ភាពឈ្លាសវៃ ។ ក្នុង​រយៈពេល យ៉ាងយូរ​អង្វែង​កន្លង​ទៅនោះ​អាណិកជន​ចិន​នៅ​កម្ពុជា​បានទទួល​ការជឿទុកចិត្ត​ពី​សំណាក់ ប្រជាជន​ខ្មែរ ។ ប៉ុន្មាន​ឆ្នាំ មកនេះ​អាណិកជន​ចិន​ដែល​ទៅធ្វើ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា បាន​នាំមក នូវ​ហិរញ្ញប្បទាន​បច្ចេកទេស និង បទពិសោធន៍​ដល់​ប្រទេស​កម្ពុជា ។ ខ្ញុំ​ជឿ ថា ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង ប្រទេស​ទាំងពីរ​នឹង​អាច​ត្រូវ​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ថែមទៀត​ពី មួយថ្ងៃ​ទៅមួយថ្ងៃ ៕ ដោយ​ម៉ៅ ភឺ​ង​ហ្វី​

ទីតាំងផ្សាយពាណិជ្ជកម្ម