ស្ដេចអុកអង្គរសង្ក្រាន្ដ គឺកីឡាករ សុខ លឹមហេង បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស ៥នាទី បន្ទាប់ពីស្ដេចអុកអង្គរសង្ក្រាន្ដ រូបនេះ បានយកឈ្នះកីឡាករវៀតណាម Nam Thang Hoang ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែក កីឡាករកម្ពុជា នូ ច័ន្ទផានិត បានប្រកួតចាញ់កីឡាករវៀតណាម Quang Trung Nguyenនៅវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រ។ សុខ លឹនហេង នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រ ជាមួយកីឡាករវៀតណាម Quang Trung Nguyen
នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស៕