ស្រុក​ព្រៃឈរ​នឹង​ទទួលបាន​រថយន្ត​សង្គ្រោះបន្ទាន់​ថ្មី​មួយទៀត​នៅ​អា​ណិ​ត្ត​ទី​៦​ខាងមុខ​

898
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្រោយពី​បានផ្តល់​នូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រៃឈរ បាន​សន្យា​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ស្វែងរក​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ថែមទៀត បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​ឈ្នះឆ្នោត​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​នៅក្នុង​អាណត្តិ​ទី​៦​ខាងមុខ​។

​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​CPP សម្រាប់​ការកសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំពោះមុខ​អ្នកចូលរួម​ពី​ប្រមាណ​ជិត​៦០០​នាក់​ដែល​រស់នៅក្នុង​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​CPP សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បានបញ្ជាក់​ទៀតថា​កន្ល​ង​មក​លោក​បាន​ផ្តល់នូវ​អំណោយ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​០២​គ្រឿង ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃឈរ ដើម្បី​ទុក​ដឹកជញ្ជូន​បងប្អូន ពេល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះអាសន្ន​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ ២៤​ម៉ោង ក្នុង​០១​ថ្ងៃ និង​០៧​ថ្ងៃ ក្នុង​០១​សប្តាហ៍​។

​ជាថ្មី​ម្តងទៀត​នោះ លោក​ប្រធាន​បាន​អំពាវនាវ​បន្តទៀត​ដល់​ប្រជាពលរដ្ឋ​ស្រុក​ព្រៃឈរ​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម