​រថយន្ត​ដឹក​ទឹកកក​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​

975
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​ណ៌​រវាង​រថយន្ត​ដឹក​ទឹកកក​បាន​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ហេតុការណ៍​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៣៤-៣៥ ត្រង់ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​២A.០៩៩១​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។

លុះ​មកដល់​ចំណុច​ខាងលើ​ក៏ បាន​បុក​ជាមួយ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ញឹម សៅ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​មានជ័យ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នឹង​កន្លែងកើតហេតុ​។​

​ប្រភព​ដដែល​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

រថយន្ត​ដឹក​ទឹកកក​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម