ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរដែនដីខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា រាជរដ្ឋាភិបាល លើកទឹកចិត្តនិយោជក ឬថៅកែ និងម្ចាស់រោងចក្រ អ្នកវិនិយោគ ហើយយកចិត្តទុកដាក់ បុគ្គលិក កម្មករ
និយោជិត។ក្រុមមន្ត្រីបានថ្លែងដូច្នេះក្នុងពេលរដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត រៀបចំទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ នៃខួបអនុស្សាវរីយ៍លើកទី១៣៧ ដោយមានបុគ្គលិក កម្មករ និយោជិត និងថៅកែ និយោជក ចំនួនជាង ១.០០០ នាក់ ។ពិធីនេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងទិវានាសាល ប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី៦ ខែឧសភាបានឱ្យដឹងថា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបំពេញតួនាទី ជាសេនាធិការ ជូនដល់រដ្ឋបាល
ខេត្តបន្ទាយមានជ័យ ក្នុងការសម្របសម្រួល ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងវិស័យការងារ ។

ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ខាងលើ មន្ទីរមានក្រុមអធិការកិច្ចការងារ ក្រុមចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេស ក្រុមការងារដោះស្រាយវិវាទការងារ និងក្រុមការងារប្រឹក្សា ជូនកម្មករ និយោជិត និងសហគ្រាស គ្រឹះស្ថានក្នុងខេត្ត ។
ពោលគឺ អាជ្ញាធរមានសមត្ថកិច្ច លើកទឹកចិត្តបង្កលក្ខណ:ងាយស្រួល ដល់និយោជក ឱ្យមកបណ្តាក់ទុន ជាពិសេសវិស័យ ដែលស្រូបទាញកម្លាំងពលកម្មច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ ដល់បុគ្គលិក កម្មករ និយោជិត ។

លោក នួន ស៊ីណា បានបង្ហាញពីកម្លាំងពលកម្ម និងតម្រូវការជំនាញវិជ្ជាជីវៈ គឺ៖ ១-សហគ្រាសគ្រឹះស្ថានក្នុងខេត្ត សរុបចំនួន ២៧៨ សហគ្រាស ។ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេស ចំនួន៤ ស្ថិតនៅក្នុងក្រុងប៉ោប៉ែត (ដំណើរការ ៣) មានដូច ជា ១-តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ២-តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាលគ្រុប ប៉ោយប៉ែត ៣-តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត អូរនាង ៤-តំបន់សេដ្ឋកិច្ចពិសេស លីអ៊ុតឌី (មិនដំណើរការ) និង សួនឧស្សាហកម្មចំនួន១ ស្ថិតនៅក្នុងសិរីសោភ័ណ ១-ស៊ីសុផុន អិនដាសស្ទៀល ផាក ២-កាស៊ីណូ ចំនួន៣២ ស្ថិតនៅក្នុងក្រុងប៉ោប៉ែត ដែលចែកជា ១-កាស៊ីណូ នៅដំណើការធម្មតា. ២
-កាស៊ីណូ ភ្លើងឆេះ ៣ -កាស៊ីណូ បិទលែងដំណើការ កម្មករ និយោជិត ក្នុងខត្តចំនួន២៥.០៧៧ នាក់ / ស្រី ១៤.១៣២នាក់។ ខ្មែរ ចំនួន ២៣.១៨៧នាក់ / ស្រី១៣.៤០៩ នាក់ និងបរទេស ចំនួន ១.៨៩០ នាក់ / ស្រី ៧២៣នាក់ ។

២- ការព្យួរកិច្ចសន្យាការងារ ឆ្នាំ២០២៣ (រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភ ជូន) ១.០៥៧នាក់ / ស្រី ៨៦១នាក់។ សហគ្រាសគ្រឹះស្ថានព្យួរ ចំនួន ១ សហគ្រាស ៣- ការងារសហជីពមូលដ្ឋាន សរុបត្រឹមឆ្នាំ២០២៣.មាន៧ សហជីព។

លោកបន្ថែមថា មន្ទីរបានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត ស្រុក ក្រុង ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ស្រុក ក្រុងទាំង៩ និងតំណាងសហគ្រាស គ្រឹះស្ថាន វិស័យសេវាកម្ម ចូលរួម ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា ដែលមានប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរនិងការងារ” ដែលបានបង្ហាញពីគោលនយោបាយនិងជម្រុញ លើកទឹកចិត្តការវិនិយោគ របស់
និយោជក លើផលិតកម្ម សេវាកម្ម ធនធានមនុស្ស/គំនិត ការងារ មុខរបរ ៕V/srn