ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រុមកីឡាគ្រីឃីតកម្ពុជា ទទួលបានមេដាយមាស បន្ទាប់យកឈ្នះក្រុមម៉ាឡេស៊ីក្នុង លទ្ធផល ៣៣៤ទល់២៤៥ពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ថ្ងៃទី៧ ខែឧសភានេះដែរក្រុមកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិក(E-Sports)កម្ពុជាបានឈ្នះមេដាយមាសលើ វិញ្ញាសាAK2-Teamជាក្រុមដែលមានក្រុមម៉ាឡេស៊ីបានមេដាយប្រាក់ និងក្រុមថៃ បានមេដាយសំរឹទ្ធការធ្វើឡើងនៅ មជ្ឈមណ្ឌល ណាហ្គា វើល ២(Naga World 2)។
កីឡាការិនីជីជីតស៊ូ(Ji-Jitsu) ខាន់ ជេសា បានយកឈ្នះមេដាយមាស លើវិញ្ញាសា Ne-Waza NOGIទម្ងន់៥២ គីឡូក្រាមក្រោយយកឈ្នះហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣មុននេះបន្តិច។
សូមបញ្ជាក់ថានេះជាមេដាយទី២របស់កីឡាការិនីរូបនេះដែលដំបូងឡើយខាន់ចេសាបានមេដាយប្រាក់លើវិញ្ញាសាNe-Waza Gi។
កីឡាករបញ្ចសិលាកម្ពុជា ស៊ឹម សុខដេវីត បានឈ្នះមេដាយមាស លើវិញ្ញាសា Artictic TunggalSingleនារសៀល ថ្ងៃទី ៧ ខែឧសភា នេះដែរក្នុងខណៈដែលកីឡាករការ៉ាតេដូកម្ពុជា ជ្រុន វិរៈបុត្រ បានឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធ( KUMITE) បុរស ទម្ងន់ ៦៧គីឡូក្រាម៕សរន