ដោយៈស្រីនាថ/ភ្នំពេញ៖បន្ទាប់ពីកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានសម្រេចលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធលើគូប្រកួតហ្វីលីពីនក្នុងការប្រកួតនារសៀលថ្ងៃទី ៧ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ខាន់ ចេសា ទាំងសមត្ថភាពនិងកាយវិការប្រកបដោយសីលធម៌ និងគុណធម៌។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា”ចៅស្រីខាន់ ចេសាពិតជាធ្វើ បានល្អណាស់ក្នុងការប្រកួតថ្ងៃនេះ។ក្រៅពីការប្រកួតយកឈ្នះចៅបានបង្ហាញនូវកាយវិការប្រកបដោយសិលធម៌និងគុណធម៌ចំពោះគូរប្រកួតប្រកបដោយមិត្តភាពស័ក្ដិសមជាតំណាងជាតិខ្មែរក្នុងវិស័យកីឡា។ជូនពរចៅសុខភាពល្អនិងជោគជ័យបន្តទៀត”៕srn