ដោយៈស្រីនាថ/ភ្នំពេញ៖គិតត្រឹមម៉ោងជាង១០ ព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣ នេះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី
អាគ្នេយ៍លើកទី៣២នេះ កីឡាករ កីឡាការិនីកម្ពុជាសម្រេចបានជោគជ័យដោយទទួលបានមេដាយមាស មេដាយប្រាក់
ជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាលទ្ធផលក្នុងនោះ៖
១. កីឡាករល្បុក្កតោ អ៊ៃ សំអន បានឈ្នះមេដាយមាសលើវិញ្ញាសាសម្ដែងអាវុធមានមុខបុរស។
២.កីឡាការិនីគុនល្បុក្កតោ ស៊ិន សៀវសៀន បានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងអាវុធមានមុខ នារី។
៣.កីឡាករវ៉ូវីណាម សៀន ចាន់ហ៊ួត បានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងមេគុនដំបង បុរស។
៤.កីឡាករ ពេជ្រ ពន្លឺ, យ៉ឹម វុត្ថា និង អោក រិតធានី បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាល្បុក្កតោ លើវិញ្ញាសាសម្ដែងដៃទទេជាក្រុម។
៥.កីឡាការិនីកម្ពុជា ពុធ ចាន់ឆវី, សេន សាហ្វីរ៉ា និង យស សញ្ចនា បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាល្បុក្កតោ លើវិញ្ញាសាសម្ដែងដៃទទេជាក្រុម។
៦.កីឡាករ ម៉េត សារី និង ម៉េត សុភក្រ្តា បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាវ៉ូវីណាមលើវិញ្ញាសាបុរសពីរនាក់ប្រើកាំបិតស្នៀត ៕សរន