សាលាខណ្ឌ​ឫស្សីកែវ បានទទួល​ជំនួយ​ឧបត្ថម្ភ​នូវ​ពូជ​ចេកអំបូង​លឿង ចំនួន​៥០០​ស្និត ស្មើនឹង​៥០​កេស​

1375
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ឫស្សីកែវ បានទទួល​ជំនួយ​ឧបត្ថម្ភ​នូវ​ពូជ​ចេកអំបូង​លឿង​ចំនួន​៥០០​ស្និត ស្មើ​និង​៥០​កេស ពី​ក្រុមហ៊ុន Green Island ដែលមាន​ទីតាំង​ចំការ​ដាំចេក ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក លីន ញ៉​ក់ តំណាង​លោក ជា ពិសី ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រធាន​ក្រុមហ៊ុន និង​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់​របស់​ក្រុមហ៊ុន Green Island ដែលមាន​ទីតាំង​ចំការ​ដាំចេក ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ឲ្យ​ទទួលបាន​នូវ​ការរីកចម្រើន ក្នុង​វិស័យ​ជំនួញ​កសិកម្ម​មួយ​នេះ កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ទាំង​ការនាំ​ចេញចូល​នូវ​ពូជ​ចេកអំបូង​លឿង សម្បូរ​ទៅដោយ​ទីផ្សារ​ចាំ​ទទួល​ទិញ​ជានិច្ច ទាំង​ក្នុង​និង​ក្រៅប្រទេស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម