ក្លិប​បា​សេ​ឡូ​ណា ត្រៀម​យក អូ​ស្មា​ណេ ដេ​ម​បេ​ឡេ បូករួម​ទឹកប្រាក់​មួយចំនួន ដើម្បី​ដូរ​យក អេ​ឌិន ហា​ហ្សា​ដ​

999
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​បា​សេ​ឡូ​ណា​បាន​ត្រៀម​ផ្តល់​កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) ជា​ផ្នែក​មួយ​នៃ​ការដោះដូរ​យក​កីឡាករ អេ​ឌិន ហា ហ្សា​ដ (Eden Hazard) ។​
​ ​
​ហា​ហ្សា​ដ ដែលជា​កីឡាករ​របស់​ក្លឹប​ឆេ​ល​ស៊ី​នោះ​កំពុង​ពិចារណា​ពី​អនាគត​របស់ខ្លួន​ហើយ មិនទាន់បាន​ប្តេជ្ញា​បន្ត​អនាគត​ជាមួយ​ក្លឹប​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge នៅឡើយ​ទេ​។​

​ក្លិប​បា​សេ​ឡូ​ណា​និង​រៀល​ម៉ា​ឌ្រី​ដ​ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​បែលហ្ស៊ិក​រូបនេះ​។ ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ La Liga នេះ​បាន​ត្រៀម​យក​កីឡាករ ដេ​ម​បេ​ឡេ ជា​ជើងឯក​វើ​ល​ខាប់​មក​ធ្វើជា​ថ្នូរ បូក​បន្ថែម​ប្រាក់​មួយចំនួនទៀត​។​
​ ​
​កីឡាករ​បារាំង​រូបនេះ​មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ជាមួយ​ពហុ​កីឡា ដ្ឋា​ន Nou Camp ចាប់តាំងពី​ផ្ទេរ​ពី​ក្លប ដូ​Dortmund មក​ចូលរួម​ជាមួយ​បា​សេ​ឡូ​ណា​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

​កីឡាករ​រូបនេះ​មាន​ចំណែក​បន្តិចបន្តួច​ក្នុង​ការជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ទទួលបាន​ជ័យជម្នះ​នៅ​រុស្ស៊ី ហើយ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចសន្យា​ចាកចេញ​ជា​បន្តបន្ទាប់​។​
​ ​
​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ក៏​ចាប់អារម្មណ៍​នឹង ហា​ហ្សា​ដ ផងដែរ ហើយ​ខ្សែបម្រើ​រូបនេះ​ត្រូវបាន​ជំរុញ ឲ្យ​សម្រេច​ក្តី​សុបិន​របស់ខ្លួន ដោយ​ចាក​ចេញពី​ឆេ​ល​ស៊ី​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​ឆេ​ម​ពាន លី​ក​នេះ​។​
​ ​
​លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Robert Martinez) ជា​គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក​ជឿថា ហា​ហ្សា​ដ គួរតែ​ចាកចេញ ស្របពេល​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ពេញចិត្ត​និង​ចង់​យកមក​ជំនួស​តំណែង​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បន្ទាប់ពី​ផ្ទេរ​ទៅកាន់​ក្លឹប Juvnetus ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)

ទីតាំងផ្សាយពាណិជ្ជកម្ម