សហព័ន្ធ​បាល់ទាត់​ជប៉ុន​ចង់បាន​លោក អា​សេន វែង​ហ្គើ មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​

1086
ចែករម្លែក

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) គឺជា​គោលដៅ​លេខ​១​របស់​សហព័ន្ធ​បាល់ទាត់​ជប៉ុន ខណៈពេល​ពួកគេ​កំពុង​ស្វែងរក​គ្រូបង្វឹក​ជម្រើសជាតិ​ថ្មី​។​

​លោក វែង​ហ្គើ អតីត​អ្នកចាត់ការ​ក្លឹប​អា​សេណ​ល​ត្រូវបាន​ភ្ជាប់​ទៅនឹង​លទ្ធភាព​ដឹកនាំ ក្លឹប​រៀល​ម៉ា​ឌ្រី​ដ និង​ក្លិប PSG ( Paris Saint-Germain) ប៉ុន្តែ​ម៉ា​ឌ្រី​ដ​នៅពេលនេះ​លែង​ត្រូវការ លោក​ហើយ បន្ទាប់ពី​តែងតាំង​លោក ជូ​ឡេ​ន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) ស្របពេល​លោក វែង​ហ្គើ នឹង​ក្លាយជា​ប្រធាន​បច្ចេកទេស​នៅ​ក្លិប PSG ជាជាង​កាន់​ការងារ​ជា​អ្នកចាត់ការ​ក្លឹប​។​
​ ​
​មាន​ក្លិប​ជាច្រើន​នៅ​ប្រទេស​ចិន​ចង់បាន​លោក អា​សេន វែង​ហ្គើ ។​លោក​ធ្លាប់បាន​ច្រានចោល​សំណើ ដែលមាន​ទឹកប្រាក់​៣០​លាន​ផោន​កាលពី​ពីរ​ឆ្នាំមុន ហើយ​សម្រេច​បន្តការងា​រ​ជាមួយ​ក្លឹប អា​សេណ​ល​។​
​ ​
​នៅពេលនេះ ជប៉ុន​ចង់​នាំយក​លោក វែង​ហ្គើ ត្រឡប់មកវិញ ទី​ដែល​លោក​ធ្លាប់ធ្វើ​ការងារ​ប្រកប ដោយ​ជោគជ័យ​កាលពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​នៅ​ក្លិប​NGE( Nagoya Grampus Eight )​។​
​ ​
​លោក វែង​ហ្គើ ទទួលបាន​ការគោរព​ខ្លាំងណាស់​នៅ​ជប៉ុន ហើយ​លោក​តែងតែ​លើកឡើង​ពី ការពេញចិត្ត​ឆាកជីវិត​នៅ​ប្រទេស​ជប៉ុន​។ នៅពេលនេះ ថ្នាក់ដឹកនាំ​នៅ​សហព័ន្ធ​បាល់ទាត់​ជប៉ុន ចង់​នាំ​លោក​ត្រឡប់មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន​។​
​ ​
​មានរឿង​ប្រែប្រួល​ច្រើន​ជុំវិញ​ក្រុម​ជម្រើសជាតិ​ជប៉ុន​នៅពេលនេះ​។ លោក វ៉ា​ហ៊ី​ដ ហា​លី​ហូដ​ហ្ស៊ី​ក (Vahid Halihodzic) ជា​គ្រូបង្វឹក​ដែល​ដឹកនាំ​ពួកគេ​ឡើងមក​វើ​ល​ខាប់​នៅ ប្រទេស​រុស្ស៊ី​ត្រូវ បាន​បណ្តេញចេញ​តែ​២​ខែ​មុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​ចាប់ផ្តើម លោក អាគី​រ៉ា នី​ស៊ី​ណូ (Akira Nishino) បាន​ចូល​ដឹកនាំ​បន្ត​ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី ហើយនឹង​ផុតកំណត់​នៅ​ចុងខែ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)

ទីតាំងផ្សាយពាណិជ្ជកម្ម