លោក ចូ​សេ ម៉ូ​រី​ញ៉ូ ផ្តល់ឱកាស​ឲ្យ អែន​ថូ​នី ម៉ា​សល សង្គ្រោះ​អាជីព​នៅ​យូ​ណាយ ធី​ត​

942
ចែករម្លែក

កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) នឹង​ទទួលបាន​ឱកាស​ចុងក្រោយ​ដើម្បី​សង្គ្រោះ អាជីព​របស់ខ្លួន​នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ម៉ា​សល ជួប​រដូវ​កាល​ដ៏​លំបាក​នៅ​យូ​ណាយ​ធី​ត​កាលពី​រដូវ​កាល​មុន​និង​ជា​រដូវ​កាល​ទី​៣​របស់ខ្លួន ហើយ​ទំនងជា​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លិប ជូ​វិនទុ​ស​(Juventus) និង​ក្លិប​តូ​តិ​ន​ហេម ( Tottenham )​សុទ្ធតែ​ចាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ​។​
​ ​
​ប៉ុន្តែ​ស្របពេល​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បន្ត​សម្រាក បន្ទាប់ពី​បញ្ចប់​ភារកិច្ច​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី ម៉ា​សល នឹង​ទទួល បាន​ឱកាស​បញ្ចេញ​ថ្វី​ជើង​របស់ខ្លួន​នៅពេល​អវត្តមាន​កម្លាំង​សំខាន់​។​
​ ​
​ម៉ា​សល បាន​ផ្ទេរ​ពី​ក្លិប ម៉ូ​ណា​កូ​(Monaco) នៅ​ថ្ងៃ​ចុងក្រោយ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ ហើយ​កីឡាករ​រូបនេះ​នឹង​ដឹកនាំ​តំបន់​ប្រយុទ្ធ​ពេល​ប្រកួត​ជាមួយ​ក្រុម លី​សេ​ស្ទ័​រ​(Leicester) ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​នៅ​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃទី​១០​ខែសីហា​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​វើ​ល​ខាប់​របស់​បារាំង​ទេ ដោយសារតែ​មិន សូវ​បាន​បង្ហាញមុខ​ក្នុង​ក្រុម​យូ​ណាយ​ធី​ត ប៉ុន្តែ​នៅពេលនេះ លោក ម៉ូ​រី​ញ៉ូ ចង់​ផ្តល់ឱកាស​ឲ្យ​កីឡាករ រូបនេះ​ស្តា​អាជីព​របស់ខ្លួន​ឡើងវិញ​។​
​ ​
​បន្ទាប់ពី គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​ចូលរួម​ជាមួយ​ក្លិប Juventus ក្នុងតម្លៃ​១០៥​លាន​ផោន ក្លឹប​នៅ​ក្របខណ្ឌ Serie A នេះ​បានបញ្ចប់​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ ម៉ា​សល ស្របពេល​កិច្ចប្រឹងប្រែង​របស់​ក្លឹប Tottenham ក៏​ទំនងជា​មិនបាន​ផ្លែផ្កា​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial)

ទីតាំងផ្សាយពាណិជ្ជកម្ម