មេន​ឆេ​ស្ទ័​រ ស៊ី​ធី​ទុក​កិច្ច​ការផ្ទេរ​កីឡាករ​ថ្មី​មួយ​ឡែក​សិន ហើយ​ផ្តោតលើ​ការងារ​បន្ត​កិច្ចសន្យា ដល់​កីឡាករ​វ័យក្មេង​

1001
ចែករម្លែក

​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ប៉ុន្តែ​កិច្ចការ​ធំ​បំផុត​របស់ ពួកគេ​នៅពេលនេះ​គឺ​ការទាក់ទាញ​កីឡាករ​សំខាន់ ឲ្យ​បន្ត​អនាគត​ជាមួយ​ក្លឹប​នេះ​ទៀត​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) មិនទាន់​បដិសេធ​បោះបង់ចោល​ការតាមប្រមាញ់ ខ្សែបម្រើ​កណ្តាល​ម្នាក់ទៀត​នៅ​រដូវ​កាល​នេះ​ទេ បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ជ័រ​ជី​ញ៉ូ ក្រោយពី​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) មកដល់​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​សប្តាហ៍​មុន​។​
​ ​
​ទោះបីជា​យ៉ាងណា​លោក ស៊ី​គី បេ​គី​រី​ស្តេ​ន (Txiki Begiristain) ជា​ប្រធាន​បច្ចេកទេស​នឹង ផ្តោត​ការ យកចិត្តទុកដាក់​លើ​កិច្ចសន្យា​ថ្មី​របស់​កីឡាករ​សំខាន់​មួយចំនួន​។​
​ ​
​រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ឈានដល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន ស្របពេល​ប្រភព​នៅ​ក្លឹប​ស៊ី​ធី​ថា ពួកគេ​នឹង​បណ្តោយ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​។​
​ ​
​ស៊ី​ធី​បានបង្ហាញ​ផែនការ​របស់ខ្លួន​ថា ពួកគេ​មិន​ចង់​ឲ្យ​កីឡាករ​ណា​ម្នាក់​ឈានដល់​ឆ្នាំ​ចុងក្រោយ​នៃ កិច្ចសន្យា ដោយ​មិនបាន​ដោះស្រាយ​ពី​អនាគត​នោះទេ​។​
​ ​
​នេះ​គឺជា​រដូវ​កាល​ដ៏​ល្អ​សម្រាប់ ស្ទឺ​លិ​ង ដោយ​រកបាន​២៣​គ្រាប់​សម្រាប់​ក្លឹប​និង​ក្រុម​ជម្រើសជាតិ ។ កីឡាករ​ពីររូប​ផ្សេងទៀត​ដែល​ស៊ី​ធី​ត្រូវ​ដោះស្រាយ​អ​នា​ឡគ​ត​គឺ ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus) និង ឡឺ​រ៉​យ សេន (Leroy Sane) ។​កីឡាករ​វ័យក្មេង​ទាំងពីរ​សុទ្ធតែ​ធ្វើបាន​ល្អ​ហើយ​មាន ប្រាក់​ឈ្នួល​១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​លោក Guardiola មានបំណង​កសាង​អាណាចក្រ​ដ៏​រឹងមាំ​មួយ​តាមរយៈ​ការបន្ត​កិច្ចសន្យា​ថ្មី ដល់​កីឡាករ​វ័យក្មេង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)

ទីតាំងផ្សាយពាណិជ្ជកម្ម