ហឹ​ង​មីន ស៊ុន និង ឡា​មេ​ឡា បន្ត​កុងត្រា​នៅ​ក្លិប Tottenham

1012
ចែករម្លែក

​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង ហឹ​ង​មីន ស៊ុន និង​ខ្សែប្រយុទ្ធ​ស្លាប​អា​ហ្ស​ង់​ទីន អេ​រិ​ក ឡា​មេ​ឡា បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​នៅឯ​ក្លិប Tottenham កាលពី​ថ្ងៃ​សុក្រ ទី​២០ កក្កដា​។​

​ហឹ​ង​មីន ស៊ុន បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ថ្មី​មួយទៀត​រហូតដល់​ឆ្នាំ ២០២៣ និង ឡា​មេ​ឡា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​រហូតដល់​ឆ្នាំ ២០២២​។​

​ហឹ​ង​មីន ស៊ុន បាន​ចូលរួម​ក្រុម Spurs ក្នុង​ឆ្នាំ ២០១៥ ពី​ក្លិប Bayer Leverkusen ហើយ​ស៊ុត​បញ្ចូល​ទី​បាន ៤៧ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៤០ លើក​។ រូបគេ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ខ្សែប្រយុទ្ធ ហារី ខេន​។​

​ឡា​មេ​ឡា បាន​មកដល់​ក្លិប Spurs ក្នុង​ឆ្នាំ ២០១៣ ពី​ក្រុម Roma ហើយ​ស៊ុត​បាន ២៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១៥៤ លើក​។​

​ឡា​មេ​ឡា​បាន​វិលត្រឡប់​មកវិញ​កាលពី​ខែវិច្ឆិកា​ពី​បញ្ហា​របួស​ត្រគាក​រយៈពេល​មួយឆ្នាំ ដោយ​បង្ហាញខ្លួន​ចំនួន ៣៣ ដង និង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ English Premier League៕ ដោយ៖ កញ្ញាដាលីស

ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង ហឹ​ង​មីន ស៊ុន
ខ្សែប្រយុទ្ធ​ស្លាប​អា​ហ្ស​ង់​ទីន អេ​រិ​ក ឡា​មេ​ឡា

ទីតាំងផ្សាយពាណិជ្ជកម្ម