ក្មេង​ភ្លោះ​ក្បាល​ជាប់​គ្នា នឹង​ទទួល​ការវះកាត់​ផ្តាច់ចេញ​ពីគ្នា​

1351
ចែករម្លែក

​ក្មេង​ភ្លោះ​ក្បាល​ជាប់​គ្នា ដែល​អាច​ស្លាប់​នៅពេល​ណាមួយ​នោះ ទីបំផុត​គ្រោង​នឹង​ទទួល​ការវះកាត់​ដើម្បី​ផ្តាច់​ក្បាល​របស់​ពួកគេ​ចេញពី​គ្នា​។

​សាច់រឿង​គួរឱ្យ​អាណិត​របស់ រ៉ា​បៀ និង រូ​គា បាន​ល្បី​ខ្ចរខ្ចាយ នៅពេល​វេ​ប​សាយ MailOnline រាយការណ៍​អំពី​ករណី​សោកនាដកម្ម​របស់​ក្មេង​បង់​ក្លា​ដែ​ស​ទាំងពីរ​នាក់​នេះ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។

​ឥឡូវ​កាសែត​ក្នុងស្រុក​រាយការណ៍​ថា ក្មេង​ភ្លោះ​នេះ​អាចនឹងទទួល​ការវះកាត់​ផ្តាច់ចេញ​ពីគ្នា​ក្នុង​ដំណើរ​ការវះកាត់​ដ៏​ស្មុគស្មាញ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ បន្ទាប់ពី​ការរង់ចាំ​ដ៏​អន្ទះសារ​ជា​យូរ​មក​នោះ​។​
​ក្រុម​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​បង់​ហ្គា​បាន់​ឌូ ស៊ី​ក មូ​ជីប ក្នុង​ក្រុង​ដា​ក្កា នឹង​ពិនិត្យ​សុខភាព​ក្មេងស្រី​ទាំងពីរ មុនពេល​ធ្វើការ​វះកាត់​។​

​ក្មេងស្រី​ភ្លោះ ដែល​ជីវិត​ពួកគេ​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ដោយសារតែ​អាកា​រៈ​ជំងឺ បាន​កើតមក​ជាប់​ក្បាល​គ្នា​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង​ប៉ាប​ណា កាលពី​ខែកក្កដា​ឆ្នាំមុន​។

​មុននេះ ក្រុមគ្រូពេទ្យ​វះកាត់​ក្រើន​រំលឹកថា ពួកគេ​អាច​នឹង​រង់ចាំ​ពីរ​ឆ្នាំមុន​ពេលធ្វើការ​សម្រេច​ចិត្ត​លើ​ដំណើរ​ការវះកាត់​ដ៏​ប្រថុយប្រថាន​នេះ​៕ ដោយ៖ កញ្ញាដាលីស

រ៉ា​បៀ និង រូ​គា បាន​កើតមក​ជាប់​ក្បាល​គ្នា​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង​ប៉ាប​ណា កាលពី​ខែកក្កដា​ឆ្នាំមុន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ