ផ្លូវជាតិ​លេខ​៤ ដំណើរការបាន​ជាធម្មតា​វិញ​

1279
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ផ្លូវជាតិ​លេខ​៤ អាជ្ញាធរ​ដែនដី បានអនុញ្ញាត​ឲ្យ​រថយន្ត​តូចធំ​ធ្វើចរាចរ​បាន​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ព្រោះតែ​ទឹកបាន​ស្រក​អស់ពី​លើផ្លូវ​ជាតិ​លេខ​៤​។ ទឹកបាន​ស្រក​នៅ​ពីក្រោម​ស្ពាន​ជិត​មួយ​ម៉ែត្រ​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ​។​

​គួរបញ្ជាក់ថា ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ព្រំសីមា​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះសីហនុ ក្នុងស្រុក​កំពង់​សិលា​(ខេត្ត​ព្រះសីហនុ )បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀងបណ្តាលឲ្យ ចរាចរ​ត្រូវបាន​កាត់ផ្តាច់ អស់​រយៈពេល​ជាង​៦០​ម៉ោង ។ពលរដ្ឋ​ជាង​៥០០​គ្រួ​សារបាន​រងគ្រោះ ខូចខាត​ទ្រព្យសម្បត្តិ ។អាជ្ញាធរ ខ្វល់ខ្វាយ រក​វិធី ជួយ​រាស្ត្រ​កាកបាតក្រហម កម្ពុជា ខិតខំ​ដឹកជញ្ជូន គ្រឿងឧបភោគ​បរិភោគ​ឧបត្ថម​ជូន​ដល់​ជនរងគ្រោះ មិន​គិតពី​ការនឿយ​ហត់​អ្វី​ទាំងអស់​។​

​ទាំងអស់នេះ​គឺជា​គោលនយោបាយរបស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា៕ ល​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម