សម្តេច​យាយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ និង​អាហារ​ដល់​តន្ត្រី​សំនៀង​ជនពិការ​

848
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច ព្រះមហា​ក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់​ឱ្យ លោកស្រី​កែ គឹម​ហូ​យ ព្រះរាជ លេខា​ផ្ទាល់​នាំយក​នូវ​ព្រះរាជ​ទ្រព្យ​ជា ថវិកា​ចំនួន​១១.០០០​ពាន់ ដុល្លារ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​បរិក្ខារ​មួយចំនួន​ដល់​សមាគម​តន្ត្រី​សំនៀង ជនពិការ ដើម្បី​ចូលរួមចំណែក​ក្នុងការ​សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ជន ពិការ​ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​


​ ​
​លោកស្រី​កែ គឹម​ហូ​យ​ព្រះរាជ លេខា​ផ្ទាល់​សម្តេចព្រះ​មហាក្សត្រិយ៍​បាន​មានប្រសាសន៍​អំពី ព្រះរាជ​បណ្តាំ ផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច ព្រះមហា​ក្សត្រិយ៍​ដល់​កូនចៅ ចៅទួត​ទាំងអស់ ដែលជា​ជនពិការ ដែល​ព្រះអង្គ​តែង តែ​យក​ព្រះរាជហឫទ័យ​គិតគូរ​ពី សុខទុក្ខ​ពី​កូនចៅ ចៅទួត​ដែលជា​ជន ពិការ​របស់​ព្រះអង្គ តាមរយៈ​ការ​ប្រោស​ព្រះរាជទាន​ជា​ព្រះរាជ​ទ្រព្យ​ជា ច្រើន​ដល់​សមាគម​ជនពិការ​សម្រាប់ ទីតាំង​ស្នាក់នៅ​ការហូបចុក​ប្រចាំថ្ងៃ និង​ថវិកា​សម្រាប់ សាងសង់​អគារ​បណ្តុះបណ្តាល​ជាដើម​។​
​ ​
​លោក ចាប តូ ដែលជា​ជន ពិការភ្នែក និង​ជា​ប្រធាន​សមាគម​តន្ត្រី សំនៀង​ជនពិការ​តំណាង ជនពិការ​ទាំងអស់​បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ ឥតឧបមា និង​បាន​ថ្លែង​អំណរ ព្រះរាជ​គុណ និង​ថ្វាយព្រះពរ​ជ័យ​ដល់​សម្តេច ព្រះមហា​ក្សត្រិយ៍ ដែល​ព្រះអង្គ​បាន​យក​ព្រះរាជហឫទ័យ​យក ចិត្ត​ទុកដាក់ ដល់​ជនពិការ​របស់​ពួកលោក​តាមរយៈ ការ​ប្រោស​ព្រះរាជទាន​ជា​ថវិកា និង សម្ភារៈប្រើប្រាស់​គ្រឿង​ហូបចុក​ក្នុង ឱកាស​នេះ ។​


​ ​
​លោកស្រី ញែ​ម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធានកិត្តិយស​សមាគម តន្ត្រី​សំនៀង​ជនពិការ​បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច ព្រះមហា​ក្សត្រិយ៍ បាន​ប្រោស​ព្រះរាជ ទាន​ទ្រព្យ​សម្រាប់​ជនពិការ​ដែល លើក ទី​១ ចំនួន​២៥.០០០ ដុល្លារ ចូលរួម ចំណែក​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ការទិញ​ដី​ដើម្បី សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះ​-​បណ្តាល​ជំនាញ​សម្រាប់​ជនពិការ​សរុប ថវិកា​៧៥.០០០​ដុល្លារ​។​
​ ​
​គួរ​បញ្ជាក់ថា សមាគម​តន្ត្រី សំនៀង​ជនពិការ​ត្រូវបាន​បង្កើតឡើង ដោយ​លោក ចាប តូ ដែលជា​ជនពិការ ភ្នែក​នៅ​ឆ្នាំ​២០១៣ ដែលមាន​ការទទួលស្គាល់​ចុះបញ្ជី​ពី​ក្រសួងមហាផ្ទៃ ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រសួង​កិច្ចការនារី ៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម