​រយៈពេល​៣​ថ្ងៃ​គ្រូពេទ្យ​កូរ៉េ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តព្រះវិហារ

1092
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​ជាង​១០០០​នាក់​ក្នុង​ខេត្តព្រះវិហារ​បានទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​គ្រូពេទ្យ​ប្រទេស​កូរ៉េ​។​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​ជា​ថ្ងៃ​ដំបូង​នៃ​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ​។​

​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ឃុំ​សង្កាត់​ក្នុង​ក្រុង​ខេត្តព្រះវិហារ​ទាំងចាស់ទាំងក្មេង​ព្រះសង្ឃ​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ​ស​រុ​ប្រមាណ​ជិត​១.០០០​នាក់មក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​

​ក្នុង​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​នោះ​ផងដែរ​ក៏មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​។​លោក​ទាំង​ពីរបាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការពិនិត្យ​នៅថ្ងៃនេះ​ពេល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​សូម​ឲ្យ​ប្រាប់តៗ​គ្នា​ឲ្យ​មក​ពិនិត្យ​និង​ទទួល​ការព្យាបាល​ជំងឺ​ពី​ក្រុមគ្រូពេទ្យ​របស់​ប្រទេស​កូរ៉េ​។

​សូមបញ្ជាក់ថា ការផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ​នេះ មាន​រយៈពេល​៣​ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃនេះ នៅសល់​រយៈពេល​២​ថ្ងៃ​ទៀត​។ បងប្អូន​អាច​ទៅ​ទទួល​សេវា​ខាងលើ នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ​៕S/​

​រយៈពេល​៣​ថ្ងៃ​គ្រូពេទ្យ​កូរ៉េ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តព្រះវិហារ

ទីតាំងផ្សាយពាណិជ្ជកម្ម