ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៣នេះប្រជាពលរដ្ឋ៤៣៨គ្រូសារនៅស្រុកបរិបូរណ៍បានទទួលអំណោយពីព្រះមហាក្សត្រនៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី កែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តអមដំណើរជាមួយមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង នៃការយាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងសួរសុខទុក្ខ និងប្រោសរាជប្រទានព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ចំនួន៤៣៨ គ្រួសារ  ។

ព្រះរាជអំណោយទាំងនោះរួមមាន អង្ករចំនួន ១ បាវ ទម្ងន់ ៥០គ.ក្រ ឃីត ចំនួន ១ កញ្ចប់ ដែលមានសំភារៈប្រើប្រាស់និងគ្រឿងឧបភោគមួយចំនួន ព្រមទាំងថវិកាចំនួន២០ម៉ឺនរៀលផងដែរ  ៕ P / N