ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA)បានបង្ហាញកាលពីថ្ងៃអង្គារទី៩ឧសភាថា ការលក់រាយរថយន្តថាមពលថ្មី (NEV)ក្នុងប្រទេសចិនបានកើនឡើង ៨៥,៦ ភាគរយធៀបឆ្នាំមុននៅក្នុងខែមេសា។
យោងតាម CPCAបានឱ្យដឹងថា រថយន្ត NEV សរុបចំនួន ៥២៧.០០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិនកាលពីខែមុន ពោលគឺធ្លាក់ចុះ ៣,៦ ភាគរយធៀបនឹងខែមីនា។
ទិន្នន័យនេះបានបង្ហាញឱ្យដឹងថា ការលក់រថយន្ត NEV នៃម៉ាកយីហោក្នុងស្រុកសំខាន់ៗមានចំនួន ៧០,៥ ភាគរយនៃការលក់រថយន្ត NEV សរុបនៅក្នុងប្រទេស។
ចិនបាននាំចេញរថយន្តដឹកអ្នកដំណើរថាមពលថ្មីចំនួន ៩១.០០០ គ្រឿងកាលពីខែមុន ពោលគឺកើនឡើង ១.០២៨,៥ គ្រឿងភាគរយធៀបឆ្នាំមុន និងកើនឡើង ២៩,៤ ភាគរយធៀបនឹងខែមីនា។
CPCA បាននិយាយថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ការលក់រាយរថយន្ត NEV នៅក្នុងប្រទេសចិនបានកើនឡើង ៣៦ ភាគរយធៀបឆ្នាំមុនគឺស្មើនឹង ១,៨៤ លានគ្រឿង៕
ការលក់រថយន្ត NEV នៅចិនកើនឡើង ៨៥,៦ ភាគរយក្នុងខែមេសា