ដោយៈស្រីនាថ/ភ្នំពេញ៖គិតត្រឹមម៉ោងជាង១៨:២៥នាទីល្ងាចថ្ងៃទី ១០ខែឧសភាឆ្នាំ២០២៣នេះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ កីឡាករ កីឡាការិនីកម្ពុជាសម្រេចបានជោគជ័យដោយទទួលបានមេដាយមាស មេដាយប្រាក់មេដាយសំរឹទ្ធជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។កម្ពុជាបានស្ថិតនៅលំដាប់ទី២នៃតារាងខណៈវៀតណាមនៅលំដាប់លេខ១ជាមួយមេដាយចំនួន១៤៨មេដាយ,កម្ពុជានៅលំដាប់ទី១ជាមួយមេដាយចំនួន១៣៨មេដាយ ក្នុងនេះមេដាយមាស៤៦។ចំណែកថៃនៅលំដាប់ទី៣ជាមួយមេដាយចំនួន១២៨មេដាយ។
ជាលទ្ធផល៖


១.កីឡាករគុនខ្មែរ ឡៅ ចិត្រា បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦៧គីឡូក្រាមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
២.ការិនីគុនខ្មែរ សំ សំណាង បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៦០គីឡូក្រាម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
៣.កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥៤គីឡូក្រាមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
៤.អបអរសាទរកីឡាករគុនខ្មែរ ខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរសទម្ងន់ ៥១គីឡូក្រាម
នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
៥.អបអរសាទរ កីឡាករបញ្ចសិលាកម្ពុជា នុន ស្រមោចក្រហម ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា ប្រយុទ្ធ ៤៥គីឡូក្រាមនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
៦.អបអរសាទរ ក្រុមកីឡាករវ៉ូស៊ូជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា សម្ដែងប្រយុទ្ធប្រើប្រាស់អាវុធ ជាក្រុម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
៧.ក្រុមកីឡាការិនីវ៉ូស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយមាស លើវិញ្ញាសា សម្ដែងប្រយុទ្ធប្រើប្រាស់អាវុធ ជាក្រុម
នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
៨.កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៨គីឡូក្រាម ពហុកីឡដ្ឋានជាតិមរតកតេជោ។
៩.កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា បានឈ្នះមេដាយមាសលើវិញ្ញាសាគុនខ្មែរបុរស ទម្ងន់ ៤៥គីឡូក្រាមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
១០.ក្រុមកីឡាករជម្រើសជាតិសីដក់កម្ពុជា បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាទាត់ចូលកន្ត្រក់ (Hoop Takraw)
នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
១១. ក្រុមកីឡាការិនីជម្រើសជាតិសីដក់កម្ពុជា ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ទាត់ចូលកន្ត្រក់ (Hoop Takraw)នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕សរន / N