តុលាការថៃមួយកាលពីថ្ងៃពុធបានកាត់ទោសប្តីប្រពន្ធមួយគូអោយជាប់គុករយៈពេលដល់ទៅ១២.៦៤០ឆ្នាំក្រោយរកឃើញថាអ្នកទាំងពីរឆបោកលុយរាប់លានដុល្លារ ពីមនុស្សជាង២.០០០នាក់នៅក្នុងគំរោងវិនិយោគឆបោកមួយ។ទោះជាយ៉ាងណា តុលាការព្រហ្មទណ្ឌថៃបានសម្រាលរយៈពេលជាប់គុកមកនៅត្រឹម៥.០៥៦ឆ្នាំ ដោយសារតែនាងវ៉ាន់តានី ធីបផាវ៉េត( Wantanee Tippaveth)និងប្តីរបស់នាងលោក មេធី ឈីនផា (Methi Chinpha)បានសារភាពទោសកំហុសចំពោះបទឧក្រិដ្ឋដែលបានកើតឡើងក្នុងឆ្នាំ២០១៩។ប្តីប្រពន្ធទាំងពីរត្រូវរំពឹងថានឹងស្ថិតនៅក្នុងគុកតែពីរទសវត្សរ៍ប៉ុណ្ណោះ ដោយសារតែច្បាប់របស់ថៃកំហិតពេលជាប់គុកយូរបំផុតត្រឹមតែ២០ឆ្នាំ។

May 11, 2023