អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​យល់ព្រម​ស្តារ​សន្តិភាព​ឡើ​វិញ​នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​

887
ចែករម្លែក

​អ្នកនាំពាក្យ​របស់​ក្រុម​ហា​ម៉ាស​បាន​ប្រាប់​សារព័ត៌មាន​Reuters​នៅ​ថ្ងៃ​សៅរ៍​ទី​២១​ខែកក្កដា​ថា អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ា​សបាន​យល់ព្រម​ដើម្បី​ស្តារ​សន្តិភាព​ឡើ​វិញ​នៅ​​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​។​

​លោក Fawzi Barhoum អ្នកនាំពាក្យ​របស់​ក្រុម​ហា​ម៉ាស​បាន​និ​យ​យា​ថា ” ដោយ​មានការ​ខំប្រឹងប្រែង​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប​និង​អង្គការសហប្រជាជាតិ​នោះ ខ្លួន​បាន​​យល់ព្រម​ធ្វើឱ្យ​ស្ថានភាព​វិល​ទៅរក​ភាពស្ងប់ស្ងាត់​ជាធម្មតា​ឡើងវិញ​រវាង​អ៊ីស្រាអែល​និង ក្រុម​ប៉ា​ឡេ​ស្ទី​ន​។​

​កាសែត​Jerusalem Post បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍ ថា​អ៊ីស្រាអែល​និង ក្រុម​ប៉ា​ឡេ​ស្ទី​ន​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប បន្ទាប់ពី​មាន​​កា​របះ​ទង្គិច​គ្នា​ពេល​មួយថ្ងៃ​នៅ​តាន​តំបន់​ព្រំដែន ហើយ​កាសែត​នេះ បាន​និយាយថា ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​នោះបាន​បញ្ជាក់ប្រាប់​ក្រុម​អ្នក​សម្រប​
​សម្រួល​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​អំពី​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការនាំយក​សន្តិភាព​មកវិញ​។

​លោក Fawzi Barhoum បាន​និយាយថា ” កិច្ច​ខំប្រឹងប្រែង​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប​និង​អន្តរជាតិ​បាន​នាំមក​នូវ​បទ​ឈប់​បាញ់ រវាង​ក្រុម​កម្លាំង​ដែល​កាន់កាប់​ទឹកដី​​នៅ​តំបន់​នោះ និង​ក្រុម​ប៉ា​ឡេ​ស្ទី​ន​” ។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កងទ័ព​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​គោលដៅ​យោធា​ជាង​៤០​កន្លែង​របស់​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​។ ​ជាការ​ឆ្លើយតប​វិញ​នោះ ក្រុម​ហា​ម៉ា​សបាន​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​៣​គ្រាប់​ទៅលើ​ប្រទេស​អ៊ីស្រាអែល​វិញ ប៉ុន្តែ​២​គ្រាប់​ក្នុងចំណោម​គ្រាប់​រ៉ុ​ក​កែ​ត​ទាំងនោះ​ត្រូវបាន​បាញ់​​ទម្លាក់ដោយប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​។​

​ទាហាន​អ៊ីស្រាអែល​ម្នាក់​ត្រូវបាន​បាញ់​ចំ​ហើយ​ក្រោយមក​បាន​ស្លាប់ ហើយ​មនុស្ស​ច្រើន​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយ​ការវាយប្រហារ​បស់​ក្រុម​ជន​សកម្មប្រយុទ្ធ​​នៅក្បែរ​តំបន់​ហ្កា​ហ្សា​ភាគខាងត្បូង ដែល​បាន​នាំឱ្យ​កងទ័ព​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ស​ង​សឹក​វិញ​៕

ក្រុមអ្នកតវ៉ា​ប៉ា​ឡេ​ស្ទី​ន ធ្វើការ​តវ៉ា​នៅ​តំបន់​ហ្គា​ហ្សា​ជាប់​ព្រំដែន​ជាមួយ​អ៊ីស្រាអែល​កាលពី​ខែមេសា​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម