​ក្រសួងមហាផ្ទៃ​ផ្តល់​ម៉ូតូ​៥១​គ្រឿង​ដល់​កម្លាំង​នគរបាល​ខេត្តព្រះវិហារ

1066
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​តាមរយៈ​អភិបាលខេត្ត​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​បានប្រគល់​ម៉ូតូ​ចំនួន​៥១​គ្រឿង​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទូទាំង​ខេត្តព្រះវិហារ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ម៉ូតូ​ចំនួន​៥១​គ្រឿង​ដែលជា​អំណោយ​របស់​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ​ទាំង​៥១​ក្នុង​ខេត្តព្រះវិហារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន​ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រសួងមហាផ្ទៃ បានប្រគល់​របប​ម៉ូតូ​បន្ថែម ពីលើ​របប​សាំង និង​ថវិកា​ប្រចាំត្រីមាស​។​ក្រសួង​បានផ្ដល់​ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស ក៏ដូចជា ក្នុង​ខេត្តព្រះវិហារ សម្រាប់​បម្រើ​ឲ្យ​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ លោកស្នងការ​នគរបាល​ខេត្ត បាន​ជម្រុញ​ឲ្យ​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

​លោក​អ៊ុន​ចាន់​ដា​បានបញ្ជាក់​ថា​របប​ម៉ូតូ​នៅទីនេះ​គឺ​បានបង្ហាញ​ឱ្យឃើញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​ក្រសួងមហាផ្ទៃ ជាពិសេស​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​សេចក្ដីត្រូវការ​របស់​ក​ង​កម្លាំង​នគរបាល​ទាំង​អស់។​

ការប្រគល់​ម៉ូតូ​នេះ​គោលបំណង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​បងប្អូន​ក​ង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ក្នុងការ​បំពេញ​ប្រតិបត្តិការ​ការងារ អន្តរាគមន៍​បាន​ទាន់ពេលវេលា​ចំពោះ​រាល់​គ្រប់​សភាពការណ៍​ដែល​បាន​កើតឡើង​ជាក់ស្ដែង​នៅ​មូលដ្ឋាន​៕S/​

​ក្រសួងមហាផ្ទៃ​ផ្តល់​ម៉ូតូ​៥១​គ្រឿង​ដល់​កម្លាំង​នគរបាល​ខេត្តព្រះវិហារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ