គ្រឿងញៀន​ទៀតហើយ ឃាត់ខ្លួន​បួន​នាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

927
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២០​កក្កដា សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក អ៊ុ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹងថា ជន​ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ រស់ សែន ហៅ​កុ​ត ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩១ មុខរបរ​គ្មាន​។ ទី​២.​ឈ្មោះ ខុម ពារ ហៅ​ពុធ ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៧​មុខរបរ​គ្មាន​។ ទី​៣​ឈ្មោះ ចឺម ច​យ​ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៦​មុខរបរ​គ្មាន​និង​ទី​៤​ឈ្មោះ ផាត ប្រី ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​គ្មាន ពួកគេ​មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។ ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៦​កញ្ចប់ ស្មើនឹង​ទំងន់​០,៨​ក្រាម ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​។​

​ជនសង្ស័យ​និង​វត្ថុតាង​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ ២០១៨៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ