ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លើវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកីឡាករកម្ពុជាវូ ដុងហ៊ូនប្រកួតចាញ់កីឡាករវៀតណាមTran Thanj Tu Nguyen ក្នុងលទ្ធផល ១៨ទល់នឹង៤០ ព្រឹកម៉ិញនេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ការប្រកួតកន្លងមកកីឡាករកម្ពុជា វូដុងហ៊ូនបានយកឈ្នះកីឡាករខ្លាំងជើងខ្លាំងលេខ១ លើពិភពលោក សញ្ជាតិហ្វីលីពីន រីយេស(Efren Reyes) លើវិញ្ញាសាការ៉ុម ៣បាំង (Carom 3C) ដោយលទ្ធផល៤០ ទល់នឹង១៥ បន្ទាប់នៅវគ្គ ៨ក្រុមចុងក្រោយ បានយកឈ្នះកីឡាករថៃ Suriya Suwannasingh ដោយលទ្ធផល ៤០ទល់នឹង៧ មុននឹងចាញ់កីឡាករវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ទោះបីចាញ់វៀតណាមត្រឹមវគ្គនេះក៏ធ្វើឲ្យកម្ពុជាបង្កើនបានមេដាយសំរឹទ្ធបាន១ទៀតដែរ៕/PC