អ្នកទេសចរ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ដោយសារ​ដាច់​ស​សៃ​រ​ឈម​ក្នុង​ខួរក្បាល​

1482
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅវេលា​ម៉ោង​១​និង​៣៨​នាទី​រសៀល ថ្ងៃទី​១៩ ខែ កក្កដា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ស្ថិតនៅ​ក្នុងភូមិ កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង សៀមរាប មានឈ្មោះ HUANG DEYUAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៥ កាន់​លិខិតឆ្លងដែន​លេខ​ED២២៧២០០៥ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប តាមរយ​:​ក្រុមហ៊ុន​ទេសចរណ៍​ពិភព​រស្មី ស្នាក់នៅ​បន្ទប់​លេខ​៣៦១ សណ្ឋាគារ​សុខា​រ័ត្ន ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ​បាន​ដួលសន្លប់​នៅក្នុង​បន្ទប់ទឹក​សណ្ឋាគារ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ រហូតដល់​វេលា​ម៉ោង​១​និង​៣៨​នាទី​រសៀល ថ្ងៃទី​១៩ ខែ កក្កដា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ​ក៏បាន​ស្លាប់​។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​សាកសព​ត្រូវបាន​រក្សាទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ខេត្តសៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម