ដោយៈសុផល :ភ្នំពេញ៖ លោក ហ៊ុន ម៉ានី និងអត្តពលិក និងអ្នកគាំទ្រកីឡាបាល់ទាត់បានរួមគ្នាច្រៀងបទនគររាជ ដើម្បីគោរពថ្វាយព្រះពរអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពីទីលានពហុកីឡដ្ឋានជាតិអូឡាំពិក សំលេងច្រៀងបទ នគររាជ ព្រមគ្នា និងស្រុះគ្នាបានបន្លឺឡើងយ៉ាងកងរំពងដែលបង្ហាញពីសេចក្តីក្រាបថ្វាយបង្គំប្រកបដោយស្វាមី ភក្តិដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ជាបន្ទាប់មកទៀត ឯកឧត្តម ហ៊ុន ម៉ានីនិងអត្តពលិកដែលជាកូនជាចៅ សូមថ្វាយចម្រៀង បទ «ប្រណម្យបួង សួង» ដើម្បីក្រាបថ្វាយព្រះសព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ក្នុងឱកាសនៃការឈានជិតចូលមកដល់នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាក្នុងគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំសូមថ្វាយនូវកត្តញ្ញុតាដ៏ស្មោះស្ម័គ្របំផុតចំពោះព្រះរាជបល្ល័ង្គនិងសូមក្រាបថ្វាយព្រះរាជសព្ទសាធុ ការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជកាយពលមាំមួននិងព្រះរាជសុខ ភាពល្អបរិបូរណ៍ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនានៃប្រជារាស្រ្តខ្មែរ៕srn / N