​ក្រុមហ៊ុន អ៊ែត​វ៉ូត អា​ហរ​ណ៍ និ​ហរ​ណ៍ ប្រគល់​សៀវភៅ “​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ជូន​ក្រសួង​អប់រំ ដើម្បី​ធ្វើការ​ផ្ស​ព្ធ​ផ្សាយ

1873
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​

​ភ្នំពេញ​៖​សៀវភៅ “​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ជា​សៀវភៅ​មួយ​ដែល​បាន​សរសេរ​អំពី​ប្រវត្តិ និង ការខិតខំ​តស៊ូ​នៅក្នុង​ជីវិត​របស់​សម្តេ​កិត្តិ ព្រឹទ្ធ​ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​វីរ​ស្ត្រី​ទី​១​កម្ពុជា និង ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ផ្តល់ជូន​ក្រសួង​អប់រំ យុវជន និង កីឡា ដើម្បី​ធ្វើការ​បែងចែក​ទៅតាម​មន្ទីរអប់រំ រាជធានី​ខេត្ត​ទាំង ២៥ ។​ ​



​ពិធី​ប្រគល់​សៀវភៅ​“​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ត្រូវបាន​ប្រារព្ធ​ធ្វើ​នា​រាត្រី​ថ្ងៃទី ២០ ខែ កក្កដា ២០១៨ នៅ​សណ្ឋាគារ ឌឺ ហ្គ្រេ​ត ឌ្យូ​ក (The Gread Duke) ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង​លោក ជំទាវ​ឧកញ៉ា លឹម ឈីវហូ អគ្គនាយិកា​ក្រុមហ៊ុន អ៊ែត​វ៉ូត អា​ហរ​ណ៍ និ​ហរ​ណ៍ ដែលជា​អ្នក​ផ្តួចផ្តើម​ឧបត្ថម្ភ​ដល់​ការស្រាវជ្រាវ និពន្ធ​រៀបរៀង​សៀវ ភៅ “​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ជា​ភាសា​ខ្មែរ​រហូត​សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​និង​ទទួលស្គាល់​ជា​ថ្នាក់ជាតិ ។

​ តំណាង​ឲ្យ​ក្រុមហ៊ុន អ៊ែត​វ៉ូត អា​ហរ​ណ៍ និ​ហរ​ណ៍ បាន​ថ្លែងថា ៖​សៀវភៅ​ទាំងអស់នេះ​និង​ត្រូវបាន​បែងចែក​ទៅដល់​មណ្ឌល​សិក្សា ទូទាំងប្រទេស ។ សៀវភៅ “​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ជា​សៀវភៅ​មួយ​ដែល​បាន​សរសេរ​រើប​រាប់​អំពី​ប្រវត្តិ និង ការខិតខំ​តស៊ូ​នៅក្នុង​ជីវិត របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​វីរ​ស្ត្រី​ទី​១​កម្ពុជា និង ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ។ សៀវភៅ​នេះ​នឹង​អាច​ចូលរួម​ចំ ណែ​ក លើកស្ទួយ​កិត្តិ​ស័ព្ទ​ដ៏​ល្បីល្បាញ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ដ៏​អស្ចារ្យ របស់​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ដល់​ក្មេង​ជំនាន់ ក្រោយ ។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បាន​អំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​ការសរសេរ និង បោះពុម្ព​សៀវភៅ “​កុលាប​ក្រហម ដង​ទ​ន្ល​មេគង្គ​” ដែល​បាន​និ​ព្វ​ន្ត​ដោយ​លោក ហួត សម្បត្តិ ឧទ្ទិស​ដល់​វីរភាព​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​វីរ​ស្ត្រី​ទី​១​កម្ពុជា និង ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​សំដែង​ការ គោរព​ដ៏​ខ្ពស់​ខ្ពស់​និង​កោតស្ញប់ស្ញែង​ដល់​វីរភាព​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​ស្ត្រី​ប្រកបដោយ មនសិការ​ជាតិ​ពោរពេញ​ទៅដោយ​សកម្ម​ភាពរស់រវើក​ពិតៗ​ផ្នែក​មនុស្សធម៌ និង សូមឱ្យ​គំរូ​វីរភាព​ដ៏​អស្ចារ្យ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្លាយ​ទៅ ជា​ផលប្រយោជន៍​ចំពោះ​សង្គម​ខ្មែរ​ចំពោះ ប្រជាជាតិ​ខ្មែរ និង ចំពោះ​ស្ត្រី​គ្រប់រូប​សម្រាប់​ធ្វើការ ស្វែងយល់​និង​ដើរ​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​ស្ត្រី​ខ្មែរ ឆ្នើម​បំផុត​ទី ១ នៃ​កម្ពុជា​។​

​សៀវភៅ “​កុលាប​ក្រហម​ដង​ទន្លេមេគង្គ​”​បានបង្ហាញ​ពី​ដំណើរ​ជីវិត​នៃ​ការរស់នៅ​ការប្រកប​វិជ្ជាជីវៈ និង​វីរភាព​នៃ​ការតស៊ូ​ដើម្បី​បុព្វហេតុ ស្វាមី បុព្វហេតុ​ជាតិ ដែល​នឹង​ក្លាយជា​ឯកសារ​ដ៏​មាន​សារប្រយោជន៍​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយ​ធ្វើការ​សិក្សា​និង​ស្រាវជ្រាវ​ទាំង​កម្រិត​ជាតិ និង អន្តរជាតិ ដែល​បានបង្ហាញ​ឱ្យឃើញ​នូវ​គំរូ​វីរភាព​របស់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​សុខុមាលភាព​សង្គម​ដើម្បី​ជាតិ​មាតុ ភូមិ និង​ដើម្បី​មនុស្សជាតិ​ទូទៅ ។

​គួរ​បញ្ជាក់ថា​សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​លើក​ទី​១ នៅ​ឆ្នាំ​២០១៤ ហើយ​ត្រូវបាន​បោះពុម្ព​ចេញ​ជា​ភាសា​ខ្មែរ និង ភាសា​ចិន​ធ្វើ ការ ចែកចាយ និង លក់​នៅតាម​បណ្ណាគារ​ផងដែរ ។ នេះ​ជា​លើក​ទី​៣ ហើយ​ដែល​សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​ដែល​កាល​បោះពុម្ព​ម្តងៗ​មាន ចំនួន ៥០០០​ក្បាល ។​
​ ​
នៅក្នុង​ពិធី​នោះ​លោកជំទាវ​ឧកញ៉ា លឹម ឈីវហូ បានប្រគល់​សៀវភៅ​ចំនួន ៤.៥០០ ក្បាល​ដល់​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ដើម្បី​ធ្វើការ​បែងចែក​ទៅតាម​មន្ទីរអប់រំ យុវជន និង កីឡា រាជធានី​ខេត្ត​ទាំង ២៥ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ