ដោយៈសុផល/ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ ថវិកាចំនួន ៦៩.៣៣៣ ដុល្លារ សម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងត្រូវបានអនុវត្តដោយគណៈកម្មាធិកាដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (...)

លោក ឯកអគ្គរាជទូត អ៊ូអិណុ  អាត់ស៊ូស៊ី និងលោក គឹម ឈន នាយកប្រតិបត្តិ ... បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនារសៀលថ្ងៃទី១០ ឧសភា នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោកឯកអគ្គរាជទូត អ៊ូអិណុ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមករបស់ជប៉ុនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយបានបង្ហាញក្តីសង្ឃឹមថាគម្រោងនេះនឹងជួយធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៕/PC