ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន បានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករហ្វីលីពីន KRISTIAN SALATAN NARCA ដោយពិន្ទុ។ នេះជាការប្រកួតលើទម្ងន់ ៥៧គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ដោយឡែកកីឡាការិនីគុនខ្មែរមើយ ស៊ឹង បានទទួលត្រឹមមេដាយប្រាក់ បន្ទាប់ពីប្រកួត ចាញ់កីឡាការិនីវៀតណាមលើវិញ្ញាសាប្រយុទ្ធទម្ងន់៥១គីឡូក្រាម នាថ្ងៃទី១១ឧសភាដែរ៕/R