ព្រះចៅអធិការ​វត្ត​ជន្លុង​ម្លូរ​ផ្ដល់​ទេយ្យទាន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

1557
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ព្រះគ្រូ​រតនា​ភិ​ញាណ អ៊ឹម សែន ចៅអធិការ​វត្ត​ជន្លុង​ម្លូរ បានផ្ដល់​ទេយ្យទាន​និង​បច្ច័យ​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​អធិបតី លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ លោកស្រី អ៊ឹម ថា​វី ជា​ប្រធាន​អនុសាខា​កាកបាទក្រហម កាលពី​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិតនៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះដែរ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ សូម​ថ្លែង​អំណរ​អរគុណ​ដល់​ព្រះគ្រូ​រតនា​ភិ​ញាណ អ៊ឹម សែន ព្រះចៅអធិការ​វត្ត​ជន្លុង​ម្លូរ តែងតែ​ផ្ដល់នូវ​គ្រឿ​ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ក៏ដូចជា​បច្ច័យ សម្រាប់ អនុសាខា​កាកបាទក្រហមកម្ពុជា ចែកជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ទីទ័លក្រ​និង​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៦​ភូមិ​ក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ និង​ដោយមាន​កិច្ចអភិវឌ្ឍន៍ ពី​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ក្រោម​ការដឹកនាំ ពីស​ម្តេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទើប​មានការ​រីកចំរើន គ្រប់​វិស័យ លើ​ហេដ្ឋារចនាសម្ព័ន្ធ ទើប​ឈានទៅដល់ កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។ ទ​ន្ទឹ​នឹង​នេះ ក៏មាន​គ្រួសារ​ពលរដ្ឋ​មួយចំនួន នៅមាន​ជីវភាព​ខ្សត់ខ្សោយ ក៏​អាជ្ញាធរ មិន​ទុក​ឲ្យ​ពលរដ្ឋ រស់នៅ​ដោយ​ដាច់បាយ ស្លាប់​ដែរ នេះ​បើតាម​ប្រសាសន៍​របស់ សម្តេច នាយករដ្ឋមន្ត្រី ធ្លាប់មាន​ប្រសាសន៍​នាពេល​កន្លងមក​។​

​ព្រះគ្រូ​រតនា​ភិ​ញាណ អ៊ឹម សែន ចៅអធិការ​វត្ត​ជន្លុង​ម្លូ​មាន​សង្ឃដីកា​រថា ទេយ្យវត្ថុ​ដែល​ផ្ដល់ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា មាន​អង្ករ​១​តោន គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ បច្ច័យ​របស់​ព្រះគ្រូ​ចៅអធិការ​ផ្ទាល់ ៤​លាន​រៀល​។​

​គួ​រំលឹក​ដែរ​ថា ជារឿយៗ​ព្រះគ្រូ​ចៅអធិកា​វត្ត តែ​តែង​ផ្ដល់នូវ​ទេយ្យទាន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ចែកជូន​ពល​ជនរងគ្រោះ​និង​ជន​ចាស់ជរា ទីទ័លក្រ តែងតែបាន​ទទួល​នូវ​ការឧបត្ថម្ភ​នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​មួយចំនួន ពី​ព្រះគ្រូ​ចៅអធិការ​តាមរយៈ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម