ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១២ ឧសភាននេះ សម្រាប់បាល់ទាត់នារី ចាប់ផ្ដើមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលការប្រកួតធ្វើ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ កម្ពុជាត្រូវជួបជាមួយក្រុមវៀតណាម ដែលជាម្ចាស់ មេដាយមាសស៊ីហ្គេមលើកទី៣១ ក្នុងខណៈដែលក្រុមថៃត្រូវជួបជាមួយមីយ៉ាន់ម៉ា។
គណៈកម្មាធិការជាតិអូឡាំពិកថៃ បានដាក់សម្ពាធឲ្យប្រធានសហព័ន្ធកីឡាបាល់ ទាត់ថៃ ត្រូវតែដណ្ដើមឲ្យបានមេដាយមាស ទាំងបាល់ទាត់បុរស និងបាល់ទាត់នារី ក្នុងខណៈដែលកាលស៊ីហ្គេមលើកទី៣១ នៅវៀតណាមនោះ វៀតណាម យកមេដាយមាស ទាំងបាល់ទាត់បុរស និងនារី។
ក្រុមនារីកម្ពុជាលេខ២ ពូលB ដែលលេងក្នុងពូល ឈ្នះឡាវ ២ទល់០ និង ឈ្នះសឹង្ហបូរី១ ទល់០ តែចាញ់ក្រុមថៃ។ ចំពោះវៀតណាមលេខ១ ពូលA ឯមីយ៉ាន់ម៉ា លេខ២ ពូលA។
នេះជាវគ្គជំនួបដ៏អស្ចារ្យមួយ ដែលបើក្រុមណាឈ្នះ នឹងឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស និងមេដាយប្រាក់ ចំពោះក្រុមចាញ់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣។ សង្ឃឹមថា ក្រុមកម្ពុជា នឹងធ្វើបានល្អ ជាមិនខានឡើយ៕/V/R