Views: 40 Post navigation រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១១ឧសភាថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan) និងអ្នកការទូតកំពូលចិន លោក វ៉ាង យី បានជួបប្រជុំគ្នានៅទីក្រុងវីយែនក្នុងសប្តាហ៍នេះខណៈមហាអំណាចទាំងពីរព្យាយាមរក្សាទំនាក់ទំនងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញកោះតៃវ៉ាន់។ មេទ័ពថៃ ឧត្តមសេនីយ៍ ណារ៉ុងផាន ហ្ស៊ីតកែវធែ កាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ការធានាថា នឹង មិនមានរដ្ឋប្រហារឡើយ ដរាបណាលោកនៅកាន់តំណែងមេទ័ព និងថាពាក្យ«រដ្ឋប្រហារ» មិនគួរមានក្នុងសម្តីនរណាម្នាក់ឡើយ។លោកបានធ្វើការធានាដូច្នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃនៅមុនការបោះឆ្នោតសកលនៅថ្ងៃអាទិត្យទី១៤ឧសភា ចំពេលមានការព្រួយបារម្ភថាប្រទេសនេះអាចជួបចលាចល នយោបាយនៅក្រោយការបោះឆ្នោត ដែលនៅទីបំផុតនាំអោយយោធាចូលធ្វើអន្តរាគមន៍។