សង្ស័យ​ដាច់​ហ្វ្រាំង​បុក​ចូល​កន្លែង​ប៉ូលិស​ចរាចរណ៍​យាម​

1363
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​ចុះ​ពី​ចំណោទ​យាយ​ម៉ៅ មក​បុក​ចូល​ចំ​កន្លែង​ប៉ូលិស​ចរាចរណ៍​យាម​ប្រចាំការ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មាន​ឡានតូចៗ​២​គ្រឿង យ៉ាងធ្ងន់ធ្ងរ​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍ បាន​ប្រាប់ថា រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 0549 ទំនងជា​ដាច់​ហ្វ្រាំង​ពេល​ចុះ​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ បាន​ជ្រុល​បុក​រះ​ប៉ះ​រថយន្ត​២​គ្រឿង និង​ប៉ះ​ម៉ូតូ​ប៉ូលិស​មួយគ្រឿង​ទៀត មុន​និង​បុក​ចូល​ប៉ុស្តិប៉ូលីស​ចរាចរណ៍​(P4)​ផ្លូវបំបែក​រ៉ា ក្រុងព្រះសីហនុ​។​

​ករណីនេះ​កើតឡើង​នៅ​ចំណុច​កែង​រ៉ា ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​កាលពី វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​២១​កក្កដា​២០១៨​នេះ​។

​មន្ត្រីប៉ូលិស​បន្តថា ក្នុង​ហេតុការណ៍​នេះ មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កុង​តឺ​ន​រ័​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម