សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា ចែក​វិញ្ញាបនបត្រ និង​បណ្ណ​សរសើរ​ដល់​សិស្ស​ម​ត្តេ​យ្យ​

2486
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា​(Cambridge International School of Cambodia) បាន​ចែក​វិញ្ញាបនបត្រ​និង​បណ្ណ​សរសើរ​ដល់​សិស្ស​ម​ត្តេ​យ្យ​សិក្សា​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។​

​សិស្ស​ដែល​ទទួល​វិញ្ញាបនបត្រ​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ​ឡើងមក​ថ្នាក់​ទី​១​នាពេលនេះ មាន​ចំនួន​២៣​នាក់​។​

​លោកស្រី ចូ​នី ឡ​រ៉េ​ណា​( Joanne Lorena) នាយិកា​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុមារ​ខេ​ម​ប្រ៊ី​ជ បាន​មានប្រសាសន៍ថា​៖ សម្រាប់​ឆ្នាំ​សិក្សា​២០១៨​នេះ សាលា​មាន​សិស្ស​ចំនួន​១៨០​នាក់ ក្នុងនោះ​៦៣​នាក់​ថ្នាក់​ម​ត្តេ​យ្យ និង​១១៧​នាក់ ថ្នាក់បឋមសិក្សា​និង​មធ្យមសិក្សា​។ នៅពេលនេះ សិស្ស​ចំនួន​២៣​នាក់​បានទទួល​វិញ្ញាបនបត្រ​ថ្នាក់​ម​ត្តេ​យ្យ និង​ឆ្លង​ចូល​បឋមសិក្សា​។​

​បច្ចុប្បន្ន​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា បណ្តុះបណ្តាល​៣​ភាសា​គឺ​អង់គ្លេស ចិន និង​ខ្មែរ និង​មាន​សេវា​មើលថែ​កុមារ​តូច​និង​ម​ត្តេ​យ្យ​សិក្សា ការអប់រំ​បឋមសិក្សា​និង​មធ្យមសិក្សា​អន្តរជាតិ​។​នៅពេល​ខាងមុខ នឹង​ពង្រីក​ដល់​មធ្យមសិក្សា​ទុតិយភូមិ​។​

​លោកស្រី លី​ឡេ​ត ប៉េ​ពី​តូ​( Lilet Pepeto) នាយិកា​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា មិន​ត្រឹមតែ​បណ្តុះបណ្តាល​ភាសា​អន្តរជាតិ​ប៉​ណ្ណោះ​ទេ តែ​ថែមទាំង​បណ្តុះបណ្តាល​គ្រប់មុខ​វិជ្ជា​ជា​ភាសា​អង់គ្លេស ដូចជា គណិតវិទ្យា សិក្សា​សង្គម និង​វិទ្យាសាស្ត្រ​ជាដើម និង​មានការ​ទ​តួ​ល​ស្គាល់​គុណភាព​ពី​ប្រទេស​ជាង​៩០​។ សិស្ស​ដែល​រៀន​ចប់​ថ្នាក់​ទី​៧​នៅ​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា អាច​ចូលរៀន​ថ្នាក់​ទី​៨ នៅ​ប្រទេស​ផ្សេងទៀត បាន​ក្នុង​កម្រិត​អន្តរជាតិ​ពិតប្រាកដ​។ កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​ទទួល​សិទ្ធិ​ពី​ប្រទេស​សិង្ហ​បុរី ចំណែក​កម្មវិធី​បឋម​សិក្សា​និង​មធ្យមសិក្សា​ទទួល​សិទ្ធិ​ពី​ប្រទេស​អង់គ្លេស​។​

​លោកស្រី​បាន​បន្តថា ៖ កម្មវិធីសិក្សា​ភាសា​ចិន​យក​ពី​ប្រទេស​ម៉ាឡេស៊ី ព្រោះ​ម៉ាឡេស៊ី​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​បី​ភាសា​។ ភាសា​ចិន ជា​ភាសា​ទី​ពីរ ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ​។ តែ​គ្រូបង្រៀន​ភាសា​ចិន​គឺជា​ជន​ជាតិចិន​ប៉េកាំង​សញ្ជាតិ​ដើម​។ រីឯ​កម្មវិធីសិក្សា​ភាសា​ខ្មែរ យកតាម​និយាម​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទាំង​កម្មវិធីសិក្សា ទាំង​ការប្រឡង​គឺ​ស្របតាម​ក្រសួង​អប់រំ​ទាំងអស់​។​

​ទាក់ទង​នឹង​ប្រវត្តិ​សាលា​នោះ​លោកស្រី លី​ឡេ​ត បានឱ្យដឹងថា​សាលា​ខេ​ម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុ​ជាមាន​ដើមកំណើត​ពី​ក្រុមហ៊ុន​ខេ​ម​ប្រ៊ិ​ដ ឆាល​ដ៏ ឌី​វេឡុ​ប​មេន សេន​ធ័​រ (Cambridge Child Development Centre Co, Ltd .) ដែល​បាន​បង្កើតឡើង​ដំបូង​តាំង​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០០៨​។​

​ជា​មោទនភាព​សម្រាប់​សាលា ក៏ដូចជា​ប្រទេស​កម្ពុជា សិស្សសាលា​ខេ​ម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​ចំនួន​១០​រូប បានឈ្នះ​មេដាយមាស​ក្នុង​ការប្រលង​គណិតវិទ្យា និង​វិស្វកម្ម​ប្រចាំ​អាស៊ី (Asia Math & Engineering Challenge) នៅ​ប្រទេស​សិង្ហ​បុរី ដែលមាន​អ្នកចូលរួម​ប្រហែល​១០០​នាក់​មកពី​៥​ប្រទេស គឺ​ប្រទេស​កម្ពុជា ប្រុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​និង សិង្ហ​បុរី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម