​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨​ឧសភា កីឡាករ​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​សិង្ហ​បុរី ប្រា​យស៍ ចុង (Bryce Chong) បាន​ឈរ​លើ​ឆ្នេរ​កែប បេះដូង​លោត​ញាប់ និង ញើស​បែក​ពេញ​បាតដៃ​។​

​ទោះយ៉ាងណា វា​មិនមែន​ជា​ការប្រកួត​ទេ ដែល​ធ្វើឱ្យ​រូបគេ​ភ័យ​។ ផ្ទុយទៅវិញ កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​មាន​កិច្ច​ការ​គួរឱ្យ​ភ័យខ្លាច​មួយទៀត​ត្រូវ​សម្រេច​ក្រោយ​ចប់​ការប្រកួត​ស៊ី​ហ្គេម​វគ្គ​ផ្តាច់ព្រ័ត្រ​​តែ​ប៉ុន្មាន​ម៉ោង នោះ​គឺ​ការសុំ​រៀបការ​ជាមួយ​មិត្តស្រី​យូរអង្វែង នាង សឺ​រី​ល ហ្វ៊ូ (Sheryl Foo)​។​

​ហើយ​បន្ទាប់មក​គឺ​មាន​ទឹកភ្នែក​រីករាយ​និង​ការអបអរ​ចំពោះ​គូស្នេហ៍​នេះ ខណៈ​នាង​ហ្វ៊ូ​អាយុ​២៦​ឆ្នាំ​បាន​និយាយ​យល់ព្រម​រៀបការ​នៅ​ចំពោះមុខ​មិត្ត​រួម​ក្រុម​និង​មិត្តភក្ដិ​ដែល​បាន​មកជួបជុំ​គ្នា​ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុងឱកាស​ដ៏​សំខាន់​នេះ​។​

​លោក​ចុង ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើក​ដំបូង​សម្រាប់​សិង្ហ​បុរី​ក្នុងប្រទេស​កម្ពុជា​ក្នុង​វិញ្ញាសា​ហែល​ទឹក​បុរស​ទ្រី​យ៉ា​ត្លុង​កាលពី​ថ្ងៃ​សៅរ៍​និង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំ​ក្នុង​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ការសុំ​រៀបការ​គឺ “​តានតឹង​” ជាង​ការប្រកួត ១០ ដង​។​

​លោក​បាន​បន្ថែមថា “​គ្រប់​គ្នា​បាន​សម្លឹង​មក​ខ្ញុំ ហើយ​បាន​ដឹង​រួច​ទៅ​ហើយ​នូវ​អ្វី​ដែល​នឹង​កើតឡើង ប៉ុន្តែ​នៅពេលដែល​ពេលវេលា​នោះ​មក​ដល់ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​មិន​ចង់​មាន​កំហុស​នោះ​ឡើយ​។ ខ្ញុំ​គិត​ចង់​ធ្វើ​វា​នៅ​កន្លែង​ប្រារព្ធ​ពិធី​ប្រគល់​មេដាយ ប៉ុន្តែ​ខ្ញុំ​គិតថា​វា​នឹង​មាន​មនុស្ស​ច្រើនពេក​”​។​

“​វា​ពិតជា​ល្អ​ណាស់​ក្នុងការ​ធ្វើ​វា​នៅ​ចំណុច​ចាប់ផ្តើម​នៃ​កីឡា​ទ្រី​យ៉ា​ត្លុង​នៅ​មាត់​ឆ្នេរ ព្រោះ​វា​បង្ហាញ​ពី​ការចាប់ផ្តើម​ទៅកាន់​ដំណាក់កាល​មួយទៀត​នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងពីរ​”៕

​លោក​ចុង​សុំ​នាង​ហ្វ៊ូ​រៀបការ​កាលពី​ថ្ងៃ​ចន្ទ