​ទឹកស្ទឹង​សង្កែ​បាន​បន្ត​ស្រក​ចុះមក​នៅត្រឹម​កម្ពស់​១១,៧០​ម៉ែត្រ​បន្ទាប់ពី​ហក់​ឡើ​ក​លើក​ទី​បី​

1231
ចែករម្លែក

​ដោយៈ បា​យ៉ង់​/បាត់ដំបងៈ​ជំនន់​ទឹកស្ទឹង​សង្កែ​ដែល​បាន​គម្រាមកំហែង​ទីក្រុង​បាត់ដំបង​ជា​បន្តបន្ទាប់​មកដល់ពេលនេះ​បាន​ធូរស្រាល​វិញ​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៨ នេះទឹកស្ទឹង​សង្កែ បាន​បន្ត​ស្រក​ចុះមក​នៅត្រឹម​កម្ពស់​១១,៧០​ម៉ែត្រ បន្ទាប់ពី​បាន​ហក់​ឡើ​ក​លើក​ទី​បី​ដល់​កម្ពស់​១២,៥០​ម៉ែត្រនៅ​ព្រឹ​ថ្ងៃ​ម្សិលមិញ​។​

​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ថ្ងៃទី​១២ មក​ទឹកស្ទឹង​សង្កែ​បាន​ជន់​ឡើង​ខ្លាំង​ចំនួន​បី​លើក​ដោយ​លើកទីមួយ​ទឹកបាន​ជន់​ឡើងដល់​កម្ពស់​អតិបរមា​១២,៩៤​ម៉ែត្រ​,​លើក​ទីពីរ​ឡើងដល់​១២,៩២​ម៉ែត្រ​និង​លើក​ទី​បី​ឡើងដល់​១២,៥០​ម៉ែត្រ​។​

​តាមរយៈ​វិធានការ​ដ៏​ហ្មត់​ចង់​និង​ទាន់ពេលវេលា​របស់​មន្ត្រី​ជំនាញ ធនធានទឹក​និង​ឧតុនិយម ក្រោម​ការដឹកនាំ​ពី​លោក​រដ្ឋមន្ត្រី លឹម គានហោ​, រដ្ឋបាល ខេត្តបាត់ដំបង​និងតាមរយៈ​ប្រព័ន្ធធារាសាស្ត្រ​ដ៏​មាន​សក្តានុពល​ចំនួន​ពីរ​ក្នុង​ខេត្ត​(​ទំនប់​ពហុ​បំណង​សេក​សក​និង​ទំនប់​ក​ង្ហ​ត​)​បានធ្វើឱ្យ ទីក្រុង​បាត់ដំបង មកដល់ពេលនេះ​គេច​ផុតពី​ការ​វាយ​ប្រហារ​ដោយ​ជំនន់​ទឹកស្ទឹង​សង្កែ​ទាំងស្រុង​ហើយ​។ ការធ្លាក់​ភ្លៀង​ពិសេស​នៅ​តំបន់​ខាងលើ​គឺ ស្រុក​សំឡូត ព្រំដែន​កម្ពុជា​-​ថៃមានការ​ថមថយ​ច្រើន​។ ដូចនេះ​ទឹកស្ទឹងសង្កែ​នឹង​បន្ត​ស្រក​ចុះ​បន្ថែមទៀត​៕​ Tp

ស្ទឹងសង្កែ

ទីតាំងផ្សាយពាណិជ្ជកម្ម