ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ឧសភា ម្សិលមិញ​នេះ ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម កីឡា​ម៉ូតូ​ទឹក បានចាប់ផ្ដើម​ប្រកួត​ហើយ ដែល​តាម​ការគ្រោងទុក ប្រភេទ​កីឡា​មួយ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៦ ឧសភា​។​

​ការប្រកួត ធ្វើឡើង​នៅ​បរិវេណ​ទីលាន​សម្ដេច​តេ​ជោ ឆ្នេរ​កន្ទុយ​នាគ​។ ប្រតិភូ​ចូលរួម ប្រកួត មាន​កីឡាករ កីឡាការិនី ចំនួន ៧០ នាក់ មកពី​ប្រទេស​ចំនួន ៧ រួមមាន ប្រទេស​កម្ពុជា មាន​កីឡាករ ១៨ នាក់​, ប្រទេស​ថៃ មាន​កីឡាករ ២៧ នាក់​, ប្រទេស​សិង្ហ​បុរី មាន​កីឡាករ ១៦ នាក់​, ប្រទេស​ម៉ាឡេស៊ី មាន​កីឡាករ ១៥ នាក់​, ប្រទេស​ហ្វីលីពីន មាន​កីឡាករ ១៤​នាក់ និង​ប្រទេស​វៀតណាម មាន​កីឡាករ ១១​នាក់​។​

​ខេត្ត​ព្រះសីហនុ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ចំនួន ៣ ប្រភេទ​កីឡា ដែល​រួមមាន ប្រភេទ​កីឡា​ទូកក្តោង ប្រភេទ​កីឡា​ម៉ូតូ​ទឹក និង ប្រភេទ​កីឡាបាល់ទះ លើ​ឆ្នេរ​ខ្សាច់​៕/V​